ពិធីបុណ្យវិសាខបូជា គ្រោងនឹងមានការចូលរួមពីប្រតិភូអន្ដរជាតិប្រមាណ ១,២០០ នាក់មកពី ៨៥ ប្រទេស និងតំបន់ដែនដី និងប្រតិភូក្នុងស្រុកប្រមាណ ១,៥០០ នាក់។ គណៈកម្មាធិការរៀបចំ បានទទួលបទអន្ដរាគមន៍ចំនួន ៥៧៨ ជាភាសាអង់គ្លេស និង ៣៣០ ជាភាសាវៀតណាម។ បទអន្ដរាគមន៍ទាំងនោះ សុទ្ធតែផ្តោតលើប្រធានបទសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព…

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ជាឱកាសសម្រាប់ឧទ្ទេសនាមអំពីគុណតម្លៃល្អនៃពុទ្ធសាសនា រួមចំណែកកសាងពិភពលោកមួយប្រកបដោយសន្តិភាព សុភមង្គល និងមិត្តភាព។

ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០២៥ ក៏ជាឱកាសសម្រាប់វៀតណាមបង្ហាញរូបភាពអំពីទឹកដី និងមនុស្សវៀតណាមដែលស្រឡាញ់សន្តិភាព រួសរាយរាក់ទាក់ សាមគ្គី រួមចំណែកផ្សព្វផ្សាយទឹកដី និងវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ៕

បកប្រែដោយ Pham Diep