ថ្លែងក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ថាមពលកកើតឡើងវិញគឺជាជម្រើសនៃអនាគត និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារធ្វើកាន់តែច្រើន លើកកំពស់សមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច ធានាសន្តិសុខថាមពល អំពាវនាវឱ្យប្រទេសទាំងឡាយបង់ភាគទានដែលសម្រេចចិត្តដោយខ្លួនឯង ស្របតាមគោលដៅរក្សាការកើនឡើងសីតុណ្ហភាពពិភពលោកមិនលើសពី ១.៥oC និងអំពាវនាវឱ្យកសាងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគៀរគរប្រាក់ចំនួន ១៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ដើម្បីជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងពេញលេញដល់មូលនិធិសម្រាប់ការបាត់បង់ និងការខូចខាត

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឱ្យប្រទេសទាំងអស់រួបរួមគ្នា សហប្រតិបត្តិការ លើកកំពស់ពហុភាគីនិយម ធានាយុត្តិធម៌ ហើយរួមគ្នាធ្វើសកម្មភាពជាមួយយន្តការសហប្រតិបត្តិការជាក់លាក់ ដើម្បីបញ្ចេញធនធានសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ការធ្វើបរិវត្កម្មបៃតងគឺជានិន្នាការ ជាជម្រើសយុទ្ធសាស្ត្រ ជាកម្លាំងចលករ និងជាអាទិភាពកំពូល ដោយយកមនុស្សជាមជ្ឈមភាព ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងរយៈពេលខាងមុខ ដោយតាំងចិត្ត “មិនលះបង់បរិស្ថានជាថ្នូរនឹងកំណើនសេដ្ឋកិច្ចបណ្ដោះអាសន្ន។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបំពេញយន្តការ គោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដែលចាំបាច់សម្រាប់ការធ្វើបរិវត្តកម្មបៃតង រួមទាំងផែនការជាតិ ផែនការមេស្តីថាមពល យុទ្ធសាស្ត្រនានា ផែនការអភិវឌ្ឍន៍វិស័យសំខាន់ៗ ឯកសារនានាដើម្បីលុបបំបាត់ការលំបាកជាមួយនឹងយន្តការថ្មីៗ និងរបកគំហើញក្នុងវិស័យថាមពល ក៏ដូចជាគម្រោងគាំទ្រសម្រាប់តំបន់ងាយរងគ្រោះ និងប្រជាជនក្នុងតំបន់រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចអន្តរកាល និងធនធាននៅមានកម្រិតក៏ដោយ ក៏វៀតណាមទទួលបានលទ្ធផលវិជ្ជមានមួយចំនួនដូចជា ជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញក្នុងអាស៊ាន ជាគំរូដ៏ល្អមួយ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិសម្រាប់ការជម្រុញកសិកម្មបៃតងប្រកបដោយនិរន្តរភាព និងជាសមាជិកសកម្ម មានការទទួលខុសត្រូវនៃយន្តការពហុភាគី និងគំនិតផ្តួចផ្តើមសំខាន់ៗស្តីពីកំណើនបៃតង និងការធ្វើបរិវត្តកម្មថាមពល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដៃគូអន្តរជាតិយកចិត្តទុកដាក់ជួយវៀតណាមផ្នែកហិរញ្ញវត្ថុ ចែករំលែកបច្ចេកវិទ្យាខ្ពស់ បណ្ដុះបណ្ដាលធនធានមនុស្ស បំពេញប្រព័ន្ធច្បាប់ និងអភិបាលកិច្ចបៃតង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យាដែលដាក់ចេញ រួមចំណែកសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

បកប្រែដោយ Duy Hoan