ទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានផ្លាស់ប្តូរអ្នកទោសជាទៀងទាត់ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។ UAE បានសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសចំនួន ១៣ លើក ដោយមានអ្នកទោសចំនួន ៣.២៣៣ នាក់ រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
នៅក្នុងការវិវឌ្ឃន៍ពាក់ពន្ធមួយទៀត មជ្ឈមណ្ឌលសម្របសម្រួលការប្រព្រឹត្តសម្រាប់អ្នកទោសសង្គ្រាម របស់រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃទី ១៨ ខែមេសា បានប្រកាសថា បានទទួលសាកសពទាហានអ៊ុយក្រែនចំនួន ៩០៩ នាក់ដែលបាត់បងជីវិតក្នុងការប៉ះទង្គិចជាមួយកងកម្លាំងរុស្ស៊ី។ ចំណែកភាគីរុស្ស៊ី ក៏ទទួលបានសាកសពទាហាន ៤១ នាក់ពីភាគីអ៊ុយក្រែនផងដែរ៕
តាម vovworld.vn
Type the code from the image