សហរដ្ឋអាមេរិកនិងអ៊ុយក្រែនចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងរ៉ែ
អ៊ុយក្រែនបានប្រកាសនៅថ្ងៃទី ១៧ មេសាថា ខ្លួននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដោយចាត់ទុកថា នេះជាជំហានដំបូងឆ្ពោះទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍធនធានរ៉ែនៅអ៊ុយក្រែន។
នៅលើបណ្តាញសង្គម ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន Yulia Svyrydenko បានប្រកាសពីការចុះហត្ថលេខាលើ អនុស្សរណៈនៃចេតនាជាមួយដៃគូសហរដ្ឋអាមេរិក បង្កើតមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងការបង្កើតមូលនិធិវិនិយោគសម្រាប់ស្ថាបនាអ៊ុយក្រែន។
នៅចុងសប្តាហ៍មុន គណៈប្រតិភូអ៊ុយក្រែនបានមកដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់អនុវត្តន៍កិច្ចចរចារមួយ បន្ទាប់ពីរដ្ឋបាលលោកត្រាំបានផ្តល់កិច្ចព្រមព្រៀងថ្មី និងទូលំទូលាយជាងនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា អនុស្សរណៈនៃចេតនាមានភាពវិជ្ជមាន និង ប្រកបដោយលក្ខណៈស្ថាបនា។ ភាគីអាមេរិកបានស្នើឱ្យចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយ ដែលចាំបាច់ត្រូវសភាអ៊ុយក្រែនផ្តល់សច្ចាប័ន៕
តាម vovworld.vn