ពន្ធគយរបស់សហរដ្ឋអាមេរិក៖ គ្រឿងអេឡិចត្រូនិកជាកម្មវត្ថុនៃពន្ធនាំចូលដាច់ដោយឡែក
បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាមេរិក រួមទាំង Apple មានរោងចក្រផលិតនៅបរទេស ជាពិសេសនៅក្នុងប្រទេសចិន។
លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសនាថ្ងៃទី ១៣ ខែមេសាថា ស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកមួយចំនួននឹងត្រូវទទួលរងនូវពន្ធគយដាច់ដោយឡែក ហើយពន្ធអាចត្រូវបានអនុវត្តក្នុងរយៈពេលប្រហែលមួយខែ។
    |
 |
iPhone របស់ Apple ត្រូវបានណែនាំនៅ Cupertino រដ្ឋ California សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
មិនទាន់ច្បាស់នៅឡើយទេថា តើពន្ធជាក់លាក់គឺអ្វីខ្លះដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់លើស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាមេរិក រួមទាំង Apple មានរោងចក្រផលិតនៅបរទេស ជាពិសេសនៅក្នុងប្រទេសចិន។
តាមការប៉ាន់ប្រមាណថា ជិត ៩០% នៃការផលិត និងដំឡើងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple គឺធ្វើឡើងនៅក្នុងប្រទេសចិន ហើយ ៨០% នៃទូរស័ព្ទ iPhone ដែលផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺមកពីប្រទេសចិន។ ដូច្នេះ ការយកពន្ធលើទំនិញខាងលើនឹងប៉ះពាល់ខ្លាំងដល់អាជីវកម្ម និងអតិថិជនរបស់អាមេរិក៕
តាម vovworld.vn