ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញកងទ័ពប្រជាជនឡាវ ឲ្យចាត់បញ្ជូនផែនយោធិនចូលរួមការដង្ហែក្បួនព្យុះហយាត្រានៅក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។

leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Hue និងបញ្ជាការដ្ឋានយោធាទីក្រុង Hue ជូនផ្កាដល់ក្រុមបេសកកម្មកងទ័ពប្រជាជនឡាវដែលមកវៀតណាមដើម្បីចូលរួមការដង្ហែក្បួនព្យុះហយាត្រា

បន្ទាប់ពីក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវ មកដល់អាកាសយានដ្ឋានអន្តរជាតិ Phu Bai ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Hue បញ្ជាការដ្ឋានយោធាទីក្រុង Hue កងពលធំលេខ៩៦៨ (យោធភូមិភាគទី៤) ថ្នាក់ដឹកនាំទីរួមខេត្ត Huong Thuy (ទីក្រុង Hue) កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និស្សិតនៃសាកលវិទ្យាល័យ Hue បានទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវ។

មានប្រសាសន៍ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Hue និងបញ្ជាការដ្ឋានយោធាទីក្រុង Hue បានសម្តែងនូវក្តីរីករាយ និងកិត្តិយសដែលត្រូវបានទទួលក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវដែលមកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់របស់វៀតណាម បង្ហាញពីទំនាក់ទំនងប្រពៃណីល្អរវាងប្រជាជនវៀតណាមនិងប្រជាជនឡាវ ក៏ដូជារវាងកងទ័ពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Hue និងបញ្ជាការដ្ឋានយោធាទីក្រុង Hue បានជូនពរដល់កម្មាភិបាល និងយុទ្ធជននៃក្រុមបេសកកម្មកងទ័ពប្រជាជនឡាវ ដែលចូលរួមក្នុងការដង្ហែក្បួនព្យុះហយាត្រា មានសុខភាពល្អ សម្រេចបាននូវភារកិច្ចដែលត្រូវបានប្រគល់ជូន និងរួមចំណែកដល់ជោគជ័យរបស់ពិធី៕

បកប្រែដោយ Thuy Anh