ក្នុងពិធីនេះ វៀតណាមបានប្រគល់អដ្ឋិធាតុចំនួន ៤ អដ្ឋិធាតុ ជូនសហរដ្ឋអាមេរិក។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្វែងរកវៀតណាម-អាមេរិកនៅទីក្រុង Hue ខេត្ត Quang Tri និងខេត្ត Kon Tum នាពេលថ្មីៗនេះ។ អដ្ឋិធាតុទាំងនេះត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យវៀតណាម និងអាមេរិក ហើយនឹងត្រូវបានបញ្ជូនទៅរដ្ឋហាវ៉ៃដើម្បីកំណត់អត្តសញ្ញាណ។
សកម្មភាពសហប្រតិបត្តិការមនុស្សធម៌ស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមត្រូវបានប្រទេសទាំងពីរអនុវត្តភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៧៣។ រហូតមកដល់ពេលនេះ សកម្មភាពសម្រេចបានលទ្ធផលល្អជាច្រើន ដោយជួយអាមេរិកកំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុចំនួន ៧៣៥ អដ្ឋិធាតុ ជូនគ្រួសារ ក្នុងចំណោមទាហានអាមេរិកចំនួន ១.៩៧៣ នាក់ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម៕
បកប្រែដោយ Thuy Anh
Type the code from the image