លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីរីករាយដែលបានជួបលោកឧត្តមសេនីយ៍ឯក Dong Jun នៅទីក្រុងហាណូយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការត្រៀមរៀបចំរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា នៅខេត្ត Lang Son (ប្រទេសវៀតណាម) និងតំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង (Guangxi Zhuang) (ប្រទេសចិន)។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun ចូលរួមកិច្ចពិភាក្សារវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

លោកឧត្តមសេនីយ៍ឯក Dong Jun បានឲ្យដឹងថា លោកនឹងជួបលោកនាយឧត្តមសេនីយ៍ Phan Van Giang ម្តងទៀតក្នុងពេលឆាប់ៗនេះ នៅពេលរដ្ឋមន្ត្រីទាំងពីរធ្វើជាសហអធិបតីនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៩។ លោកឧត្តមសេនីយ៍ឯក Dong Jun បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបប្រាស្រ័យនេះដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥) និងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។

រដ្ឋមន្ត្រីទាំងពីររូបសម្តែងនូវការជឿជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី៩ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែជាក់ស្តែងថែមទៀត និងបន្តអះអាងនូវតួនាទីរបស់កងទ័ព និងក្រសួងការពារជាតិទាំងពីរក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន៕

បកប្រែដោយ Huyen Trang