leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់លេខ២ កងឆ្មាំសមុទ្រ ជូនវត្ថុអនុស្សាវរីយ៍ជូនដល់លោកឧត្តមនាវីត្រី Joeeven L Fabul

នេះជាលើកដំបូងហើយដែលកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីនបញ្ជូននាវាទៅបំពេញទស្សនកិច្ចនៅវៀតណាម។ តាមរយៈដំណើរទស្សនកិច្ចនេះ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងទាំងពីរមានឱកាសផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តច្បាប់នៅសមុទ្រ  រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានតំបន់លេខ២ កងឆ្មាំសមុទ្រ និងកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន បានចូលរួមការប្រកួតកីឡាមិត្តភាព ក្នុងបរិយាកាសរីករាយនិងមិត្តភាព៕

បកប្រែដោយ Thuy Anh