កងទ័ពការពារព្រំដែនទីក្រុង Hue ជូនអំណោយនិងជូនពរឆ្នាំថ្មី ដល់អាជ្ញាធរនិងប្រជាជនភូមិ SeSap (ឡាវ)
កប.អនឡាញ - នាថ្ងៃទី ១៣ ខែមេសា ប៉ុស្តិ៍កងទ័ពការពារព្រំដែន Quang Nham (កងទ័ពការពារព្រំដែនទីក្រុង Hue វៀតណាម) បានសហការជាមួយអាជ្ញាធរឃុំ Quang Nham ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់អ្នកភូមិ SeSap ស្រុក Kaleum ខេត្ត Sekong (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bunpimay ឆ្នាំ២០២៥។
នាពេលកន្លងមកនេះ ប៉ុស្តិ៍កងទ័ពការពារព្រំដែន Quang Nham បានរៀបចំគំរូ និងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយអ្នកភូមិ SeSap មានស្ថិរភាពក្នុងជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈនោះ ពូនជ្រំចំណងសាមគ្គីភាព ជិតស្និទ្ធរវាងភាគីទាំងពីរនៅសងខាងព្រំដែន។
    |
 |
ជូនអំណោយដល់អាជ្ញាធរ និងអ្នកភូមិ SeSap |
ក្នុងជំនួបនេះ តំណាងប៉ុស្តិ៍កងទ័ពការពារព្រំដែន Quang Nham និងឃុំ Quang Nham បានជូនពរឆ្នាំថ្មី និងជូនអំណោយចំនួន ៥០ កញ្ចប់ដល់អាជ្ញាធរ និងអ្នកភូមិ SeSap។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bunpimay ឆ្នាំ២០២៥នេះដែរ ប៉ុស្តិ៍កងទ័ពការពារព្រំដែន Quang Nham បាន ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កងអនុសេនាធំការពារព្រំដែនលេខ ៥១១ និងលេខ ៥១៤ (បញ្ជាការដ្ឋានយោធាខេត្ត Salavan ប្រទេសឡាវ) បង្ហាញពីចំណងសាមគ្គីភាព ជិតស្និទ្ធរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន៕
បកប្រែដោយ Thuy Anh