នាថ្ងៃត្រង់ថ្ងៃទី ១៣ ខែមេសា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែនវៀតណាម-ចិន បានបញ្ចប់ដោយជោគជ័យ។ នារសៀលថ្ងៃដដែល តំណាងនាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស និងអង្គភាពមានសមត្ថកិច្ច បានរៀបចំពិធីជូនដំណើរក្រុមគ្រូពេទ្យយោធាចិន ដែលពិនិត្យនិងព្យាបាលជំងឺនៅប្រទេសវៀតណាម និងទទួលក្រុមគ្រូពេទ្យយោធាវៀតណាមដែលពិនិត្យនិងព្យាបាលជំងឺនៅប្រទេសចិន ត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់បេសកកម្ម។

leftcenterrightdel
ចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ

ក្នុងរយៈពេល ១.៥ ថ្ងៃនៃកម្មវិធី នៅទីក្រុង Lang Son (វៀតណាម) និងទីក្រុង Pingxiang (Guangxi ប្រទេសចិន) ប្រជាជនជាង ៣,០០០ នាក់នៅតំបន់ព្រំដែនវៀតណាម-ចិន ត្រូវបានពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ គ្រូពេទ្យយោធា គិលានុបដ្ឋាយិកាយោធាវៀតណាមជិត ១០០ នាក់ និងគ្រូពេទ្យ គិលានុបដ្ឋាយិកាយោធាចិនចំនួន ២៤ នាក់ បានចូលរួមពិនិត្យ និងព្យាបាលជំងឺនៅខេត្ត Lang Son។ នៅទីក្រុង Pingxiang (ប្រទេសចិន) ក៏មានគ្រូពេទ្យ គិលានុបដ្ឋាយិកាយោធាចិនជិត ១០០ នាក់ និងគ្រូពេទ្យ គិលានុបដ្ឋាយិកាយោធាវៀតណាមចំនួន ២៤ នាក់ បានចូលរួមការពិនិត្យ និងព្យាបាលជំងឺ។ កម្មវិធីនេះបានបន្សល់ទុកនូវមនោសញ្ចេតនាល្អក្នុងចិត្តរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈនោះ រួមចំណែកកសាង និងតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងចិន៕

បកប្រែដោយ Thuy Anh