បញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មី ជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិឡាវ
កប.អនឡាញ - នាថ្ងៃទី ៩ មេសា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) លោកឧត្តមសេនីយ៍ទោ Ha Tho Binh មេបញ្ជាការយោធភូមិភាគទី ៤ បានដឹកនាំគណៈប្រតិភូនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ឡាវ លោកឧត្តមសេនីយ៍ទោ Ha Tho Binh បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិឡាវ ដែលតែងតែយកចិត្តទុកដាក់ និងជួយយោធភូមិភាគទី៤ សម្រេចបានភារកិច្ចកិច្ចការបរទេសការពារជាតិប្រកបដោយជោគជ័យ។
នាពេលខាងមុខ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងក្រសួងការពារជាតិឡាវ នឹងបន្តយកចិត្តទុកដាក់ជួយកងកម្លាំងយោធភូមិភាគ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការងារសេដ្ឋកិច្ច រួមនឹងវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសធ្វើបានល្អក្នុងការអង្កេត និងកសាងគម្រោង និងទម្រង់សេដ្ឋកិច្ចថ្មីៗ ដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ដែលជួបការលំបាក។ ទន្ទឹមនឹងនោះ បន្តដឹកនាំបណ្តាកងកម្លាំងសម្របសម្រួល និងជួយដល់ក្រុមប្រមូលផ្ដុំរបស់យោធភូមិភាគ អនុវត្តការងារអង្កេត ស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនារដូវប្រាំង ឆ្នាំ២០២៤-២០២៥ និងឆ្នាំបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព។
    |
 |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជូនពរឆ្នាំថ្មីប្រពៃណី Bunpimay ដល់លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ |
លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay ព្រមទាំងទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងលទ្ធផលរបស់យោធភូមិភាគទី៤ នៅប្រទេសឡាវ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ សង្ឃឹមថា យោធភូមិភាគទី៤ នឹងបន្តពង្រឹងការសម្របសម្រួល ដើម្បីអនុវត្តការងារសេដ្ឋកិច្ច រួមនឹងវិស័យការពារជាតិ និងសន្តិសុខឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ ពន្លឿនការអនុវត្តកសាងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជួយជនក្រីក្រនៅតាមមូលដ្ឋាននៃខេត្ត Houaphan ខេត្ត Attapeu និងខេត្ត Borikhamxay ទទួលបានលទ្ធផលល្អ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានមកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay និងអបអរសាទរលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ និងលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនឡាវ៕
បកប្រែដោយ Huyen Trang