ទទួលស្វាគមន៍កម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមវិលត្រឡប់នៅអាកាសយានដ្ឋាន Noi Bai មាន លោកឧត្តមសេនីយ៍ឯក Vu Hai San សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម លោក Myint Htunt Naing អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម និងថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពមួយចំំនួនទៀត។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាល ជូនកម្រងផ្កាដល់កងកម្លាំងជួយសង្គ្រោះនៅអាកាសយានដ្ឋាន Noi Bai

មានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai លោកឧត្តមសេនីយ៍ឯក Vu Hai San បានទទួលស្គាល់លទ្ធផលនៃការជួយគាំទ្រប្រជាជនមីយ៉ាន់ម៉ាជម្នះផលវិបាកនៃការរញ្ជួយដីរបស់កម្លាំងសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងបានអះអាងថា នេះជាកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ និងរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងមីយ៉ាន់ម៉ាថែមទៀត។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសម្តែងក្តីសង្ឃឹមថា ប្រទេសមិត្ត នឹងសម្រេចបានសកម្មភាពស្តារឡើងវិញក្រោយការរញ្ជួយដី ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះវិលត្រឡប់មករកភាពប្រក្រតីវិញនាពេលឆាប់ៗ

កម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ដែលបាន ចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា លើកនេះ រួមមានយោធិនចំនួន ៨០ នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Pham Van Ty។ ក្រុមជួយសង្គ្រោះបានចាកចេញពីប្រទេសវៀតណាមធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ២៖១៥ នាទីរសៀល នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ ។

leftcenterrightdel
 

leftcenterrightdel
កងកម្លាំងជួយសង្គ្រោះនៅអាកាសយានដ្ឋាន Noi Bai 

នៅទីក្រុង Naypyidaw ក្រុមជួយសង្រ្គោះបានដាក់ពង្រាយភារកិច្ចស្វែងរកដោយប្រើឆ្កែជំនាញ និងឧបករណ៍ស្វែងរកពិសេស ដើម្បីកំណត់ទីតាំងចំនួន ៣២ ដែលមានជនរងគ្រោះជាប់គាំងនៅក្រោមគំនរបាក់បែក ហើយបានធ្វើស្វែងរកដោយផ្ទាល់នៅទីតាំងចំនួន ២០ ដោយរកឃើញសាកសពចំនួន ២១ ចេញពីគំនរបែកបាក់។ ជាពិសេស ក្រុមជួយសង្គ្រោះវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំងជួយសង្គ្រោះនៃប្រទេសមួយចំនួន ជួយសង្គ្រោះបានយុវជននៅរស់ម្នាក់ មានអាយុ ២៦ ឆ្នាំ ហើយទទួលបានការគោរពវាយតំលៃខ្ពស់ពីប្រជាជនក្នុងតំបន់ និងកងកម្លាំងជួយសង្គ្រោះនៃប្រទេសមិត្ត។ លើសពីនេះ នៅតាមទីកន្លែងទាំងនេះ ក្រុមជួយសង្គ្រោះបានរកឃើញទ្រព្យសម្បត្តិ និងឧបករណ៍ជាច្រើន ដែលមានតម្លៃរាប់សែនដុល្លារ បន្ទាប់មកបានប្រគល់ជូនមន្ទីរពេទ្យ Ottara Thiri និងប្រជាពលរដ្ឋវិញ។

leftcenterrightdel
 

leftcenterrightdel
កង​កម្លាំង​សង្គ្រោះ​នៃ​កងទ័ព​ប្រជាជន​វៀត​ណាម​បាន​បំពេញ​ភារកិច្ច​ដែល​បាន​ប្រគល់​ជូន​យ៉ាង​ល្អ

ក្រៅពីការងារជួយសង្គ្រោះបេះ ក្រុមជួយសង្គ្រោះក៏មានសកម្មភាពមនុស្សធម៌ជាច្រើននៅតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដីផងដែរ ដែលក្នុងនោះបានជួយឧបត្ថម្ភ និងប្រគល់អាហារស្ងួតចំនួន ៤០ តោន និងតង់មួយចំនួន ជូនប្រទេសមីយ៉ាន់ម៉ា (មិនរាប់បញ្ចូលទំនិញដែលក្រសួងការពារប្រទេសវៀតណាមទើបតែសម្រេចផ្តល់ជំនួយបន្ថែម)។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកនៃក្រុមជួយសង្គ្រោះបានរៃអង្គាសប្រាក់ចំនួន ៥០០០ ដុល្លារ ជូនគ្រួសារជនរងគ្រោះ ថែមទាំងបានរៀបចំពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជនក្នុងតំបន់ជាង ២០០ នាក់ ទៀតផង។

ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់កងកម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមនៅមីយ៉ាន់ម៉ា  ទទួលបានការវាយតម្លៃខ្ពស់ និងការកោតសរសេរពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស។ នាថ្ងៃទី ៣ មេសា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើសារលិខិតកោតសរសើរ ជូនក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thanh Cong