leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ទោ Roy Mabagos Galido

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីនលើវិស័យផ្សេងៗ ព្រមទាំងសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ហ្វីលីពីន នាពេលថ្មីៗនេះ ត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារនាព្រឹកថ្ងៃដដែលជាមួយ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងអះអាងថានឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ទោ Roy Mabagos Galido

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Roy Mabagos Galido

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសន្ទនានេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូគ្រប់លំដាប់ថ្នាក់ សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងយន្តការដែលដឹកនាំដោយអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា ការឆ្លើយតបនឹងគ្រោះមហន្តរាយ គ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងជួយសង្គ្រោះ ... លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងនូវការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីកងកម្លាំងកងទ័ពនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវីបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិ និងពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ២០២៤។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido និងប្រតិភូទាំងឡាយ

* គួររំលឹកថា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ Roy Mabagos Galido។ នៅក្នុងជំនួបនេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម និងហ្វីលីពីនកាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាពនោះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យបន្តសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការមួយចំនួនដែលផ្តោតវិស័យសំខាន់ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃកងកម្លាំងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីដែលដឹកនាំដោយអាស៊ាន និងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាម គោរពអញ្ជើញកងទ័ពហ្វីលីពីន បន្តចាត់បញ្ជូននាយទាហានមកបណ្តុះបណ្តាល ក៏ដូចជាក្រុមគ្រូបង្រៀន និងសិក្ខាកាម មកទស្សនា និងធ្វើការស្រាវជ្រាវជាក់ស្តែងនៅគ្រឹះស្ថានបណ្តុះបណ្តាលនៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាការងារ

លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido បានសម្តែងការឯកភាពខ្ពស់ចំពោះខ្លឹមសារដែលបានលើកឡើងដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ព្រមទាំងសង្ឃឹមថា កម្លាំងកងទ័ពនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងលើកកំពស់ខ្លឹមសារសហប្រតិបត្តិការដែលបានឯកភាពគ្នា អាស្រ័យលើនេះ រួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហានានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក ប្រកាន់ខ្ជាប់ខ្ជួនគោលនយោបាយការពារជាតិ "៤ មិន" និងដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

បកប្រែដោយ Duy Hoan