ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងឱឡារិកក្នុងបរិយាកាសស្និទ្ធស្នាលនៅខ្សែបន្ទាត់ព្រំដែនគោកនៃច្រកទ្វារព្រំដែន Huu Nghi។ ក្រុមគ្រូពេទ្យយោធាវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Tran Cong Truong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស) បានទៅប្រទេសចិន ដើម្បីរួមជាមួយភាគីចិន អនុវត្តកម្មវិធីពិនិត្យ និងព្យាបាលជូនប្រជាជនចិន។ ក្រុមគ្រូពេទ្យយោធាចិន ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Lang Son ដើម្បីរៀបចំកម្មវិធីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យយោធាវៀតណាម ដើម្បីពិនិត្យ និងព្យាបាល ជូនប្រជាជនវៀតណាមផងដែរ។

leftcenterrightdel
នេះគឺជាឆ្នាំដំបូងដែលមានការផ្លាស់ប្តូរគណៈប្រតិភូក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺក្នុងក្របខណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន

នេះគឺជាឆ្នាំដំបូងដែលមានការផ្លាស់ប្តូរគណៈប្រតិភូក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺក្នុងក្របខណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ដោយបានអនុវត្តស្របគ្នាទាំងនៅវៀតណាម និងចិន។ តាមគម្រោង ក្រុមគ្រូពេទ្យយោធានៃប្រទេសទាំងពីរនឹងធ្វើការពិនិត្យសុខភាព ព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅតាមព្រំដែនគោកទាំងពីរ នៅថ្ងៃទី១២ និង១៣ ខែមេសា។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅតាមតំបន់ព្រំដែនគោក គឺជាផ្នែកនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការអនុវត្តសកម្មភាពពេទ្យយោធា-ស៊ីវិលរួមគ្នានោះ បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព ដោយមានប្រជាជនរាប់ពាន់នាក់នៅតាមព្រំដែន ទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា រួមចំណែកលើកកម្ពស់សុខភាព និងគុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។

បកប្រែដោយ Duy Hoan