ខេត្ត Binh Duong ជូនពរឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់អំណោយដល់សិក្ខាកាមឡាវ និងកម្ពុជានៅសាលានាយទាហានវិស្វកម្ម
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែមេសា បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រទេសវៀតណាម បានសម្របសម្រួលជាមួយសាលានាយទាហានវិស្វកម្ម និងសហភាពអង្គការមិត្តភាពខេត្ត ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទចំនួន ១០១ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា និងប្រទេសឡាវ ។