ក្រុមបេសកកម្មបានទៅសួរសុខទុក្ខ និងជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងគណៈកម្មការគ្រប់គ្រងរណសិរ្សលេខ៤៧៩។​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកវរសេនីយ៍ឯក Tran Van Cu បានជូនពរឧត្តមសេនីយ៍ នាយទាហាន នាយទាហានរងនៃអង្គភាពទាំងឡាយ ទទួលបាននូវសប្បាយរីករាយ សុភមង្គល និងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន ព្រមទាំង លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋ និងប្រជាជនកម្ពុជា ដែលតែងតែជួយគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាក្នុងការកសាងប្រទេសជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Van Cu ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

លោកមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Ba Ria-Vung Tau សង្ឃឹមថា ទំនាក់ទំនងជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Ba Ria-Vung Tau និងបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ នឹងកាន់តែល្អប្រសើរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។

តំណាងបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណចំពោះចំណងមិត្តភាព ស្មោះត្រង់ និងការយកចិត្តទុកដាក់របស់បញ្ជាការដ្ឋានយោធាខេត្ត Ba Ria-Vung Tau នាពេលកន្លងមក ហើយសង្ឃឹមថាបញ្ជាការដ្ឋានយោធាខេត្ត Ba Ria-Vung Tau នឹងបន្តពង្រឹងចំណងសាមគ្គីភាព ភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ និងរវាងកងកម្លាំងទាំងពីរឲ្យកាន់តែជិតស្និទថែមទៀត៕

បកប្រែដោយ Thanh Cong