ទទួលស្វាគមន៍គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Nong មានលោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Nong ជួបពិភាក្សាការងារជាមួយតំបន់ប្រតិបត្ដិការសឹងរងមណ្ឌលគិរី

ក្នុងក្របខ័ណ្ឌនៃកម្មវិធី ភាគីទាំងពីរបានជួបពិភាក្សាការងារ ផ្លាស់ប្តូរព័ត៌មាននិងវាយតម្លៃខ្ពស់លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋនៅតាមសងខាងព្រំដែនឱ្យគោរពច្បាប់ មិនរំលោភបំពានការដាំដុះ ឬ ការតាំងទីលំនៅ និងកុំឱ្យហេតុការណ៍ស្មុគស្មាញកើតឡើង។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលក្នុងការយាមល្បាតតាមខ្សែព្រំដែន បង្គោលព្រំដែន និងជំរុញការជួបប្រាស្រ័យមិត្ដភាព ការផ្លាស់ប្តូរវប្បធម៌ និងការប្រកួតកីឡារវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែន  រួមចំណែកកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងជំនួបនេះ ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ក្នុងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Dinh Hong Tieng បានផ្ញើសារជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរងនៃតំបន់ប្រតិបត្ដិការសឹងរងមណ្ឌលគិរី និងប្រជាជនកម្ពុជា ព្រមទាំងជូនពរអង្គភាពនានាជួបតែសេចក្តីសុខ និងកក់ក្តៅក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកវរសេនីយ៍ឯក Dinh Hong Tieng សង្ឃឹមថា ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់អំណោយ ជូនតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសនេះដែរ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានប្រគល់អំណោយជូនតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី៕

បកប្រែដោយ Pham Diep