អញ្ជើញទទួលជួបគណៈប្រតិភូ មានលោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក Nguyen Tung Lam បានជូនពរលោកស្រី ជា គឹមថា រួម​ទាំងមន្ត្រី និងបុគ្គលិក នៃស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម មានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច។

leftcenterrightdel
លោក Nguyen Tuong Lam ប្រគល់កន្ត្រកផ្កាជូនស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោក Nguyen Tuong Lam បានឲ្យដឹងថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងទំនាក់ទំនងមិត្តភាពរវាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហភាពសហព័ន្ធយុវជនវៀតណាម និងអង្គការយុវជនកម្ពុជា ក៏ដូចជារវាងយុវជនវៀតណាម និងកម្ពុជា ត្រូវបានពង្រឹងប្រកបដោយប្រសិទ្ធភាព និងកាន់តែស៊ីជម្រៅ។

លោក Nguyen Tuong Lam បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមជ្ឈិមសហភាព​សហព័ន្ធយុវជនវៀតណាមនឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីលោកស្រី ជា គឹមថា និងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់ និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក Nguyen Tuong Lam ជូនពរឆ្នាំថ្មីជូនចំពោះលោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម

leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូប​ជុំគ្នា

លោកស្រី ជា គឹមថា ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។​ លោកស្រី ជា គឹមថា បានបញ្ជាក់ថា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម តែងតែត្រៀមខ្លួនជាស្រេចរួមដំណើរ គាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្នុងសកម្មភាពនានា នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan