គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។

leftcenterrightdel
តាងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Bui Viet Son មេបញ្ជាការរង ប្រគល់អំណោយឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង (រូបថត៖ baobinhphuoc.com.vn)

ក្នុងបរិយាកាសសប្បាយរីករាយត្រៀមរៀបចំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី លោកវរសេនីយ៍ឯក Bui Viet Son បានជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដល់ថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហានរង និងពលទាហាននៃកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាជននៃខេត្តស្ទឹងត្រែង និងមណ្ឌលគិរី។

តំណាងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ ស្ទឹងត្រែង និងមណ្ឌលគីរី បានសម្តែងនូវក្តីសប្បាយរីករាយ ដោយបានទទួលគណៈប្រតិភូនៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ព្រមទាំងជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៅសងខាងព្រំដែនមានភាពស្អិតល្មួតជារៀងរហូត។

leftcenterrightdel
តាងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Bui Viet Son មេបញ្ជាការរង ប្រគល់អំណោយឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី (រូបថត៖ baobinhphuoc.com.vn)

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ ភាគីទាំងពីរសង្ឃឹមថានឹងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធនាពេលខាងមុខ ក្នុងការការពារបូរណភាពទឹកដី សន្តិសុខតាមព្រំដែន ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅសងខាងព្រំដែនក្នុងការទៅសួរសុខទុក្ខសាច់ញាតិ និងការដោះដូរទំនិញ។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Bui Viet Son ក៏បានផ្តល់អំណោយ និងថវិកាជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធនៃខេត្តស្ទឹងត្រែង និងមណ្ឌលគីរី នៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Thanh Cong