សកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំនេះបានធ្វើឡើងនៅឃុំ Tuan Tuc ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា ក្រោមប្រធានបទ "កងទ័ព និងប្រជាជនខេត្ត Soc Trang អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥" រួមមានសកម្មភាព៖ ការសំអាតផ្លូវជនបទជាង ២៥ គីឡូម៉ែត្រ កែលម្អ ជួសជុលផ្លូវជាង ៤.៥ គីឡូម៉ែត្រ ជួសជុល និងកែលម្អស្ពានចំនួន ៣ អនុវត្តគម្រោងបំភ្លឺផ្លូវជនបទលើផ្លូវចំនួន ៣ ចលនាសាងសង់ផ្ទះសាមគ្គីភាព លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ១០៧ ខ្នង។ល។

leftcenterrightdel
គណៈកម្មការរៀបចំបុណ្យតេតកងទ័ព-ប្រជាជន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ខេត្ត Soc Trang ផ្តល់អំណោយជានិមិត្តរូបនៃផ្ទះ “មហាសាមគ្គីភាព” ដល់ប្រជាជន

ទន្ទឹមនឹងនោះ សកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ក៏មានការប្រឡងប្រណាំងជាច្រើនដូចជា៖ ប្រណាំងទូក ប៉េតង់ដែក បាល់ទះ ការប្រណាំងវេចនំអន្សម រៀបចំថាសផ្លែឈើប្រាំមុខ និងថាសម្ហូបអាហារបុណ្យតេត...រួមជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនដ៏សម្បូរបែប ជាក់ស្តែង សមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងប្រជាជនក្នុងមូលដ្ឋាន។ ថវិកាសរុបសម្រាប់សកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី មានជិត ៨.៤ ពាន់លានដុង។

leftcenterrightdel
ផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការរៀបចំសកម្មភាពបុណ្យតេត កងទ័ព-ប្រជាជន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុក Thanh Tri បានប្រគល់ប័ណ្ណសរសើរដល់អង្គភាពចំនួន ៣០ និងបុគ្គលចំនួន ៤០ នាក់ដែលមានស្នាដៃឆ្នើមក្នុងការរៀបចំសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី៕

បកប្រែដោយ Huyen Trang