ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Pham Van Thang មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang បានផ្ញើសារជូនពរឆ្នាំថ្មីដល់នាយទាហាន និងពលទាហាននៃប្រទេសមិត្ត។

លោកវរសេនីយ៍ឯក Pham Van Thang បានអះអាងថា ក្នុងរយៈពេលកន្លងមក កងកម្លាំងការពារព្រំដែនកម្ពុជា និងអង្គភាពនៃកងទ័ពការពារព្រំដែនខេត្ត Kien Giang បានទាក់ទង ផ្លាស់ប្តូរ និងសហការគ្នាយ៉ាងល្អក្នុងការយាមល្បាត និងការពារតំបន់ព្រំដែន និងសមុទ្រ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ក្រោមការទទួលខុសត្រូវរបស់ភាគីទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Thang (ឆ្វេងដៃ) មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang ផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែនកម្ពុជា (រូបថត៖ baodantoc.vn)

ឲ្យតែពេលចូលឆ្នាំថ្មីរបស់វៀតណាម និងកម្ពុជា ភាគីទាំងពីរបានចាត់បញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក។ នេះជាការបង្ហាញពីទំនាក់ទំនងស្និទ្ធស្នាល និងប្រពៃណីដ៏ល្អ យូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម ក៏ដូចជារវាងកងកម្លាំងការពារព្រំដែនខេត្ត Kien Giang និងកងកម្លាំងការពារព្រំដែនកម្ពុជានិយាយដោយឡែក។ល។

មេបញ្ជាការនៃបណ្តាកងកម្លាំងការពារព្រំដែនកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកងទ័ពការពារព្រំដែនខេត្ត Kien Giang  ព្រមទាំងអះអាងថានឹងគោរពជានិច្ចចំពោះមនោសញ្ចេតនាអ្នកជិតខាង និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ មនោសញ្ចេតនារបស់កងទ័ពវៀតណាម រួមទាំងកងទ័ពការពារព្រំដែនខេត្ត Kien Giang ដែលបានជួយកងទ័ព អាជ្ញាធរ និងប្រជាជនកម្ពុជារំដោះ និងរួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន៕

បកប្រែដោយ Huyen Trang