គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដមណ្ឌលគិរី និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី។

leftcenterrightdel
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ទទួលស្វាគមន៍គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong

នៅក្នុងជំនួបជាមួយអង្គភាពទាំងនេះ ក្នុងនាមឱ្យគណៈប្រតិភូ លោកវរសេនីយ៍ឯក Nguyen Thanh Dinh បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅដែលបណ្ដាអង្គភាពបានផ្តល់ជូនគណៈប្រតិភូ។ លោកវរសេនីយ៍ឯក Nguyen Thanh Dinh បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរងនៃកងកំលាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី និងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ ព្រមទាំងលោកវរសេនីយ៍ឯក Nguyen Thanh Dinh​ ជូនពរឱ្យទំនាក់ទំនងប្រពៃណី និងសាមគ្គីភាពរវាងអាជ្ញាធរប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរកាន់តែរឹងមាំ និងរីកចម្រើន រួមគ្នាបំពេញល្អនូវភារកិច្ចគ្រប់គ្រង និងការពារព្រំដែន។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជូនពរឆ្នាំថ្មីប្រៃណីជាតិខ្មែរដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

លោកវរសេនីយ៍ឯក Nguyen Thanh Dinh ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមរបស់ខេត្ត Dak Nong និងថ្លែងអំណរគុណចំពោះអង្គភាព និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ដែលតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅតំបន់ព្រំដែនខេត្ដ Dak Nong ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ការធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។

លោកវរសេនីយ៍ឯក Nguyen Thanh Dinh បានសម្តែងក្តីសង្ឃឹមថា កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី បន្តផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Nong អំពីស្ថានភាពដែលទាក់ទិននឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន ការឆ្លងព្រំដែនខុសច្បាប់ ដើម្បីភាគីទាំងពីរមានគោលការណ៍ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ទាន់ពេលវេលា។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់អំណោយជូនតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី

តំណាងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដមណ្ឌលគិរី  និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី បានសម្តែងនូវសេចក្តីរីករាយ និងក្ដីរំភើបដែលគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់អំណោយជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

តំណាងថ្នាក់ដឹកនាំ និងមេបញ្ជាការនៃបណ្ដាអង្គភាពខាងលើនេះ  បានបញ្ជាក់ពីការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Nong ក្នុងការគ្រប់គ្រង ការការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ជាដើម រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Thanh Cong