leftcenterrightdel
ប្រតិភូទាំង​ឡាយ​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំឧត្តមមន្ត្រី (SOM) អាស៊ាន-អង់គ្លេស លើកទី ៤

នៅ SOM អាស៊ាន-ចក្រភពអង់គ្លេស លោក Owen Jenkins បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន និងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអាស៊ានក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងយុទ្ធសាស្រ្តស្តីពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់។ តាងនាមបណ្តាប្រទេសអាស៊ាន លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ចក្រភពអង់គ្លេសក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងលើកឡើងវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលខាងមុខ រួមមានការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការធ្វើបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ ការតភ្ជាប់ថាមពល...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ក្នុងកិច្ចសន្ទនាតភ្ជាប់អាស៊ាន-អង់គ្លេស លោក Do Hung Viet បានឲ្យដឹងថា ការបង្កើនកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតងដែលជាកូនសោក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកលោក Owen Jenkins បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដើម្បីគោលដៅប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Duy Hoan