លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido បានសម្តែងការចាប់អារម្មណ៍ចំពោះការសម្ដែងរបស់កងទ័ពពិសេសវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះផលិតផលយោធា និងស៊ីវិលដែលផលិតដោយ Viettel។ សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido។ ដំណើរទស្សនកិច្ចនេះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរនិយាយដោយឡែក និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាមនិងហ្វីលីពីននិយាយរួម ឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Roy Mabagos Galido

សូមរំលឹកដែរថា នាថ្ងៃទី ៨ ខែមេសា លោកឧត្តមសេនីយទោ Roy Mabagos Galido បានជួបសម្ដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងមានកិច្ចសន្ទនាជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh