លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់លោក Nguyen Van Thao និងស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិក និងស្ថានបេសកកម្មវៀតណាមអមសហភាពអឺរ៉ុប ក្នុងរយៈពេលកន្លងមក រួមចំណែកជួយដល់ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិត្រូវបានអនុវត្តប្រកបដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Nguyen Van Thao 

លោក Nguyen Van Thao បានឲ្យដឹងថា សហភាពអឺរ៉ុប មានបំណងចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ រួមទាំងវៀតណាម។ លោកបានវាយតម្លៃថា ទំនាក់ទំនង វៀតណាម-សហភាពអឺរ៉ុប បានអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ ស្តីពីវិស័យការពារជាតិ លោក Nguyen Van Thao បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយវៀតណាម ដោយផ្តោតលើឧស្សាហកម្មការពារជាតិ និងជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដោយផ្អែកលើការតំរង់ទិសរបស់បក្ស និងរដ្ឋស្តីពីការអភិវឌ្ឍទំនាក់ទំនង វៀតណាម-សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនឹងផ្តោតលើការជំរុញខ្លឹមសារដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (កិច្ចព្រមព្រៀង FPA) រក្សាជាប្រចាំនូវយន្តការសន្ទនាលើវិស័យការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាលធនធានមនុស្ស ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះពុះពារផលវិបាកដោយសារសង្គ្រាម និងឧស្សាហកម្មការពារជាតិ។ល។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា លោក Nguyen Van Thao និងស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក ប្រធានស្ថានបេសកកម្មវៀតណាមអមសហភាពអឺរ៉ុប នឹងបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដោយយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅបែលហ្ស៊ិក បំពេញភារកិច្ចដែលបានប្រគល់ឲ្យ៕

បកប្រែដោយ Huyen Trang