កងទ័ពប្រជាជនវៀតណាមចូលរួមជំនះផលវិបាកបណ្តាលពីការរញ្ជួយដីនៅមីយ៉ាន់ម៉ា
ក្រុមបេសកកម្មបញ្ចប់ការជួយសង្គ្រោះ ប្រគល់សំភារៈ ឧបករណ៍ជួយសង្គ្រោះដល់ភាគីមិត្ដមីយ៉ាន់ម៉ា
កប.អនឡាញ - អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស នាថ្ងៃត្រង់ ថ្ងៃទី ៧ មេសា នៅរដ្ឋធានី Naypyidaw ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាម បានប្រគល់ឧបករណ៍សង្គ្រោះ បរិក្ខារពេទ្យយោធា ភស្តុភារ និងស្បៀងអាហារ... ដែលក្រុមបេសកកម្មនាំយកមកប្រើប្រាស់ក្នុងការជួយសង្គ្រោះនោះប្រគល់ជូនឱ្យភាគីមីយ៉ាន់ម៉ាវិញ ដើម្បីបន្តប្រើប្រាស់ក្នុងសកម្មភាពសង្គ្រោះគ្រោះរញ្ជួយដី។