គណៈប្រតិភូ នៃយោធភូមិភាគទី៩ អញ្ជើញទៅជូនពរឆ្នាំថ្មីនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី៧ មេសា គណៈប្រតិភូនៃយោធភូមិភាគទី៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Huynh Van Ngon អនុប្រធាននយោបាយនៃយោធភូមិភាគ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅបញ្ជាការយោធភូមិភាគទី៣ (កងយោធពលខេមរភូមិន្ទ)។
លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងទូលំទូលាយដែលរដ្ឋ និងប្រជាជនកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ។ ជាមួយគ្នានេះ បានជូនពរឆ្នាំថ្មី សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពណីជាតិខ្មែរ
    |
 |
គណៈប្រតិភូ នៃយោធភូមិភាគទី៩ អញ្ជើញទៅជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ |
គណៈប្រតិភូជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងក្រោមការគ្រប់គ្រងប្រទេសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនថែមទៀត កសាងប្រទេសឱ្យកាន់តែរីកចម្រើន និងវិបុលភាព។
លោកអនុប្រធាននយោបាយនៃយោធភូមិភាគទី ៩ សង្ឃឹមថា ជាមួយទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ភាគីទាំងពីរនឹងបន្តជំរុញលទ្ធផលដែលសម្រេចបាន ហើយបន្តសម្របសម្រួលដឹកនាំការអនុវត្តភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នាពេលខាងមុខឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
បកប្រែដោយ Duy Hoan