នាថ្ងៃទី ១១ មេសា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់ Kansai លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅជប៉ុន  បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ច និងជួបធ្វើការជាមួយ លោក Yamashita Makoto អភិបាលខេត្ត Nara  ។ អញ្ជើញចូលរួមក៏មាន លោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka - និងថ្នាក់ដឹកនាំសមាគមតំណាងជាច្រើនក្នុងសហគមន៍វៀតណាមនៅតំបន់ Kansai។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

នៅក្នុងជំនួបនេះ លោក Yamashita Makoto អភិបាលខេត្ត បានសម្តែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតវៀតណាម និងគណៈប្រតិភូ ព្រមទាំងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងវៀតណាម និងខេត្ត Nara ដែលជាតំបន់ដែលមានវប្បធម៌ប្រពៃណីដ៏សម្បូរបែប និងកំពុងពង្រឹងការផ្លាស់ប្តូរកាន់តែខ្លាំងឡើងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាមផងដែរ។

លោកអភិបាលខេត្តបានវាយតំលៃខ្ពស់ថា វៀតណាមគឺជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិន ហើយអះអាងថា សហគ្រាសជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុននៅវៀតណាម។ លោកក៏បានកោតសរសើរដល់កម្មករវៀតណាមដែលកំពុងធ្វើការនៅតាមអង្គភាព និងសហគ្រាសនានានៃខេត្ត Nara។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់អាជ្ញាធរខេត្ត Nara ហើយបានសង្កត់ធ្ងន់ថា៖ “សហគមន៍វៀតណាមនៅតំបន់ Kansai និយាយរួម និងខេត្ត Nara និយាយដោយឡែកតែងតែទទួលបានការគាំទ្រយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ក្នុងការសិក្សា ធ្វើការ និងរស់នៅ។ យើងខ្ញុំសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងខេត្ត Nara នឹងអភិវឌ្ឍ កាន់តែស៊ីជម្រៅថែមទៀតលើវិស័យនានាដូចជា ការអប់រំ ពលកម្ម  វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។"

leftcenterrightdel
ប្រតិភូជួបធ្វើការជាមួយអភិបាលខេត្ត Nara

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម នៅប្រទេសជប៉ុនកាលពីខែធ្នូកន្លងទៅនោះ ខេត្ត Nara បានចុះហត្ថលេខាលើ MOU ជាមួយទីក្រុង Hue។ ជាពិសេស ក្រុមវិស្វករ IT វៀតណាមនៅជប៉ុនអាចចូលរួមគាំទ្រសកម្មភាពអប់រំ និងវេជ្ជសាស្រ្តនៅប្រទេសសាមី។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានអញ្ជើញថ្នាក់ដឹកនាំខេត្ត Nara អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងបញ្ជូនតំណាងចូលរួមវេទិកាសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃវៀតណាម-និងជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

ក្នុងជំនួបនេះ តំណាងសមាគមវៀតណាមនៅតំបន់ Kansai ក៏មានឱកាសចែករំលែកអំពីសកម្មភាពសហគមន៍ ជាពិសេសគំនិតផ្តួចផ្តើមជួយដល់និស្សិត កម្មសិក្សាការី និងកម្មករវៀតណាមនៅប្រទេសជប៉ុន។ លោកអភិបាលខេត្ត Nara  ទទួលស្គាល់ ការរួមវិភាគទានជាវិជ្ជមានរបស់សហគមន៍វៀតណាម ហើយបានសម្តែងក្តីសង្ឃឹមថានឹងមានកម្មវិធីសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ និងអប់រំរវាងយុវជននៃប្រទេសទាំងពីរនាពេលខាងមុខបន្ថែមទៀត។

នៅចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញសកម្មភាពតភ្ជាប់រវាងខេត្ត Nara និងមូលដ្ឋាននានារបស់វៀតណាម រួមចំណែកធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឆ្ពោះទៅខួបលើកទី៥២ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ជប៉ុននៅឆ្នាំនេះ។

បកប្រែដោយ Thanh Cong