ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីក្រុង Saint Petersburg ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែឧសភា ដោយមានការចូលរួមពីប្រតិភូមកពីប្រទេសចំនួន ៧៦ និងអង្គការក្នុងតំបន់ និងអន្តរជាតិចំនួន១៧។

នាព្រឹកថ្ងៃទី២២ ខែឧសភា នៅមជ្ឈមណ្ឌលសន្និសីទ Tavricheski ទីក្រុង St. Petersburg លោក Le Minh Hoan បានចូលរួមពិធីបើកសមាជអេកូឡូស៊ីអន្តរជាតិ (Nevsky) លើកទី១១។

leftcenterrightdel
លោក Le Minh Hoan និងប្រតិភូវៀតណាមនៅសមាជអេកូឡូស៊ីអន្តរជាតិ (Nevsky) លើកទី១១ (រូបថត៖ vovworld.vn)

ក្នុងថ្ងៃធ្វើការដំបូងនៃសមាជ ប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ចែករំលែកគោលនយោបាយថ្មីស្តីពីអេកូឡូស៊ី និងបរិស្ថាន និន្នាការបច្ចេកវិទ្យា គំរូគ្រប់គ្រងអេកូឡូស៊ីទំនើប ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការធ្វើ​សកម្មភាព​ដើម្បីបរិស្ថានអេកូឡូស៊ីដែលបំពេញតម្រូវការនៃស្ថានភាពនាបច្ចុប្បន្ន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី២២ ខែឧសភា លោក Le Minh Hoan បានជួបពិភាក្សាជាមួយលោក Andrey Yatskin អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ប្រធានក្រុមសមាជិកសភាមិត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៃក្រុមប្រឹក្សាសហព័ន្ធ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពថា នឹងជួយគាំទ្ររដ្ឋសភា រដ្ឋាភិបាល ស្ថាប័ន ក្រសួង និងមូលដ្ឋាននៃប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងសភាទាំងកម្រិតទ្វេភាគី និងពហុភាគី ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល៕

បកប្រែដោយ Thuy Anh