៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ៖ ពិព័រណ៍រូបថតឯកសារ "ទំនាក់ទំនងមិត្តភាព រឹងមាំរវាងអ៊ូសបេគីស្ថាន និងវៀតណាម"
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ សមាគមមិត្តភាព អ៊ូសបេគីស្ថាន - វៀតណាមបានរៀបចំពិព័រណ៍រូបថតឯកសារ “ទំនាក់ទំនងមិត្តភាព រឹងមាំរវាងអ៊ូសបេគីស្ថាន និងវៀតណាម” នៅរដ្ឋធានី Tashkent (អ៊ូសបេគីស្ថាន)។
ពិព័រណ៍បង្ហាញរូបថតឯកសារនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម ការចូលរួមរបស់តំណាងនៃប្រទេសទាំងពីរនៅមហោស្រពភាពយន្តអន្តរជាតិនៃបណ្តាប្រទេសអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន និងសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ។
    |
 |
ទិដ្ឋភាពនៃពិព័រណ៍ (រូបថត៖ vnanet.vn) |
ពិព័រណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន អ្នកវិទ្យាសាស្ត្រ និស្សិតសាកលវិទ្យាល័យក្នុងរដ្ឋធានី និងតំណាងសហគមន៍ជនវៀតណាមនៅទីក្រុង Tashkent។
អ៊ូសបេគីស្ថាន និងវៀតណាម ជាប្រទេសទាំងពីរដែលមានទំនាក់ទំនងដ៏យូរអង្វែង។ និស្សិតវៀតណាមជាង ៣,៥០០ នាក់បានសិក្សានៅអ៊ូសបេគីស្ថាន ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh