លោកសាស្ត្រាចារ្យ Van Vo បានលើកឡើងថា ទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ មានជំហានវិជ្ជមាន ចាប់តាំងពីតភ្ជាប់ទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ រហូតដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកឲ្យដឹងថា នេះជាភស្តុតាងច្បាស់លាស់នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងបរិយាកាសសេដ្ឋកិច្ចសកលលោក។ បច្ចុប្បន្នវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំងប្រាំជា "ខ្លា" នៅក្នុងតំបន់ ដែលមានចំណុចភ្លឺជាច្រើនក្នុងការនាំចេញ និងការធ្វើសមាហរណកម្ម។

តាមការស្ថិតិក្នុងឆ្នាំ ២០២៤ បានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិកសម្រចបានជាង ១០០ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះ អតិរេកត្រូវបានផ្អៀងទៅវៀតណាម ហើយរដ្ឋាភិបាលវៀតណាមកំពុងធ្វើការកែសម្រួលយ៉ាងសកម្មដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព។

leftcenterrightdel
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកាត់ដេរ Tien Thuan (ខេត្ដ Ninh Thuan) ផលិតផលិតផលកាត់ដេរសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក (រូបភាព៖ VNA)

ក្នុងវិស័យអប់រំ សាស្ត្រាចារ្យ Van Vo ជាមនុស្សម្នាក់ដែលបង្រៀននៅសាកលវិទ្យាល័យក្នុងប្រទេសអាមេរិកតាំងពីឆ្នាំ ១៩៩៦ បានវាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់និស្សិតវៀតណាម។ តាមលោកថា ប្រសិនបើបានវិនិយោគច្រើនក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលក្រោយឧត្តមសិក្សា និស្សិតវៀតណាមនឹងអាចរួមចំណែកយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់​ប្រទេសជាតិ។

ទាក់ទងនឹងបច្ចេកវិទ្យា សាស្ត្រាចារ្យ Van Vo បានលើកឡើងថា វៀតណាមកំពុងកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំជាបណ្តើរៗ។ រដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។ បច្ចុប្បន្ន AVSC កំពុងសហការជាមួយបណ្ដាសាកលវិទ្យាល័យ និងអង្គការក្នុងស្រុក ដើម្បីអនុវត្តគម្រោង​បច្ចេកវិទ្យាទំនើបៗមួយចំនួន។

លោកសាស្ត្រាចារ្យ Van Vo សន្និដ្ឋានថា វៀតណាមមានសក្ដានុពលដើម្បី​ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI)។ សាស្ត្រាចារ្យ Van Vo​ បានសម្តែងការំពឹងថា ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ វៀតណាមនឹងសម្រេចបាននូវអត្រាកំណើនទ្វេដង សម្បីតែកើនឡើងបីដង បើធៀបនឹងរយៈពេល ៣០ ឆ្នាំកន្លងមក។ ដោយមានការជួយជ្រោមជ្រែងពីសហគមន៍បញ្ញវន្តដើមកំណើតវៀតណាមនៅជុំវិញពិភពលោក AVSC មានគោលបំណងធ្វើឱ្យវៀត​ណាមក្លាយជាប្រទេសសកលលោក និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

អង្គការ AVSC Global ដឹកនាំដោយសាស្រ្តាចារ្យ Van Vo ត្រូវបានបង្កើតឡើងកាលពី ១៤ ឆ្នាំមុន ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសបារាំង ដោយសាស្រ្តាចារ្យ បណ្ឌិត Nguyen Duc Huong ជាប្រធាន។  AVSC ប្រតិបត្តិការលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច អប់រំ សុខាភិបាល ហើយកំពុងចូលរួមពិគ្រោះយោបល់សម្រាប់គម្រោងអភិវឌ្ឍន៍នៅប្រទេស​វៀត​ណាម៕

បកប្រែដោយ Pham Diep