នាថ្ងៃទី ៥ ខែឧសភា កាសែត Nikkei Asia បានចុះផ្សាយអត្ថបទ mega story មួយរបស់អ្នកកាសែត Atsushi Tomiyama ដែលវិភាគអំពីកំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ដែលវៀតណាមសម្រេចបានអាស្រ័យដោយការខិតខំប្រឹងប្រែងក្នុងការផ្លាស់ថ្មី។ អត្ថបទនេះបានដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមដែលត្រូវបានគណនាជារូបិយប័ណ្ណក្នុងស្រុកនៅឆ្នាំ២០២៤ គឺខ្ពស់ជាងឆ្នាំ១៩៩៤ ដល់ទៅ ៥១ ដង ហើយជាអត្រាកំណើនខ្ពស់បំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

leftcenterrightdel
អត្ថបទ mega story អំពីវៀតណាមនៅលើកាសែត Nikkei Asia មានប្រធានបទថា ការរីកចម្រើនយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងរយៈពេល ៥០ ឆ្នាំ (រូបថត៖ vnanet.vn)

អត្ថបទរបស់កាសែត Nikkei Asia បានដកស្រង់សំដីរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមក្នុងពិធីអបអរសាទរទិវាជ័យជំនះ ៣០ មេសា នៅទីក្រុងហូជីមិញ ដោយសង្កត់ធ្ងន់លើការ "លើកកំពស់ស្មារតីនៃជ័យជំនះដ៏មហិមានៅនិទាឃរដូវឆ្នាំ ១៩៧៥ លើកកំពស់តម្លៃ និងសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំក្នុងការផ្លាស់ថ្មី" ដើម្បីបង្កើតសមិទ្ធផលដ៏អស្ចារ្យក្នុងយុគសម័យថ្មីជាមួយនឹងគោលដៅសម្រេចបាន GDP សម្រាប់មនុស្សម្នាក់គឺជាង ៧,៥០០ ដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ អ្នកកាសែតរបស់ Nikkei Asia បានបញ្ជាក់ថា បន្ទាប់រយៈពេល ៥០ ឆ្នាំក្រោយសង្រ្គាម វៀតណាមកំពុងសម្លឹងឆ្ពោះទៅកាន់អនាគត៕

បកប្រែដោយ Thanh Cong