របាយការណ៍នេះបានចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមដូចជា "អព្ភូតហេតុ" ជាមួយនឹងការផ្លាស់ប្ដូរថ្មីនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ រួមជាមួយនឹងនិន្នាការសកលអំណោយផល ជួយប្រទេសវៀតណាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយពីប្រទេសក្រីក្រក្លាយទៅជាប្រទេសមានវណ្ណៈកណ្តាលទាប។

leftcenterrightdel
រូបថតឧទាហរណ៍ (vtv.vn)

យោងតាមរបាយការណ៍នេះ ដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមត្រូវមានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យមប្រហែល ៥% សម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែ វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាធំៗនៅលើដំណើរការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ វៀតណាមគប្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ជាពិសេសនៅក្នុងវិស័យដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយស្វ័យប្រវត្តិកម្ម និងការប្រែប្រួលអាកាសធាតុ។

ក្នុងដំណាក់កាល ២០២១-២០៣៦ CEBR ព្យាករណ៍ថា តួនាទីរបស់វៀតណាមក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងគួរឲ្យកត់សម្គាល់ ដោយកើនឡើងពីចំណាត់ថ្នាក់ទី ៤១ ឡើងចំណាត់ថ្នាក់ទី១០ នៅឆ្នាំ២០៣៦។ នៅពេលនោះ វៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ីអាគ្នេយ៍ ក្រោយពីប្រទេសឥណ្ឌូនេស៊ី៕

បកប្រែដោយ Thuy Anh