ប្រពៃណីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាម - ប្រជាជាតិឧស្សាហ៍ព្យាយាម ស្រឡាញ់សន្តិភាព ដែលតែងតែមានស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាកត្តាសំខាន់មួយដែលនាំទៅដល់ជ័យជំនះដ៏មហិមាជាប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិវៀតណាម។

នេះជាការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា (រូបថត៖ vnanet.vn)

នៅដើមបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះវៀតណាម - ប្រទេសជិតខាង និងជាមិត្តរបស់កម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ បើកឱកាសឱ្យវៀតណាមនាពេលបច្ចុប្បន្ននេះ បន្តកសាង និងអភិវឌ្ឍប្រទេសជាតិ។

ជាងកន្លះសតវត្សរ៍កន្លងមក បទចម្រៀងជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ត្រូវបានអ្នកស្រាវជ្រាវកំណត់ថាមានប្រភពមកពីកត្តាជាច្រើន រួមទាំងការរួមផ្សំនៃសិល្បៈយោធា និងការទូតដ៏ប៉ិនប្រសប់ ទាញយកផលប្រយោជន៍ពីកម្លាំងប្រជាជាតិ និងកម្លាំងនៃសម័យកាល លើកកម្ពស់ស្មារតីស្នេហាជាតិរបស់ប្រជាជនវៀតណាម ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិ និងប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក រួមទាំងប្រជាជនកម្ពុជា។

ដោយចែករំលែកទស្សនៈខាងលើ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដំបូងបង្អស់គឺតួនាទីត្រួសត្រាយ និងដឹកនាំរបស់ថ្នាក់ដឹកនាំវៀតណាម ជាពិសេសតួនាទីដ៏សំខាន់របស់លោកប្រធានហូជីមិញ។

ទីពីរ គឺប្រពៃណីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាម ដែលជាប្រជាជាតិឧស្សាហ៍ព្យាយាម ស្រឡាញ់សន្តិភាព ដែលតែងតែមានស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

យោតាមលោកនាយឧត្តមសេនីយ៍ សៅ សុខា សង្រ្គាមដែលបានបញ្ចប់កាលពីកន្លះសតវត្សរ៍មុននេះ ពាក់ព័ន្ធនឹងប្រទេសកម្ពុជា។  រាជរដ្ឋាភិបាលកម្ពុជានៅពេលនោះ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបដិវត្តន៍វៀតណាម ក្នុងការទទួលបានជំនួយ បម្រើការផ្តល់ភស្តុភារ និងសម្រួលដល់ការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីឈានទៅដល់ជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងស្មារតីនោះ យោងតាមអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មិនត្រឹមតែប្រទេសជិតខាងរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសធំៗពាក់ព័ន្ធនានា ក៏សប្បាយរីករាយ រំភើប និងគាំទ្រដល់ព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ ថ្ងៃទី៣០ ខែមេសា ជាប្រវត្តិសាស្ត្ររបស់វៀតណាមទៀតផង។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចែករំលែកថា៖ យើងខ្ញុំរំភើបរីករាយ និងចាត់ទុកថាជ័យជំនះនេះរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុការពារសន្តិភាពនិយាយរួម។

តាមទស្សនៈនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា ក៏បង្ហាញពីតួនាទី និងកិត្យានុភាពរបស់វៀតណាមផងដែរ។ វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក។

ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែមេសា នៅទីក្រុងហូជីមិញ ជាលើកដំបូង កងទ័ពរំដោះប្រជាជនចិន កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ រួមជាមួយនឹងកម្មាភិបាល និងយុទ្ធជនជាង ១៣,០០០នាក់ របស់កងកម្លាំងវៀតណាម បានចូលរួមដង្ហែរក្បួនព្យុហយាត្រា។ ក្នុងនោះ គណៈប្រតិភូកម្ពុជាមានទាហានចំនួន ១១៩ នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយចែករំលែកអំពីវត្តមានទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រានៅទីក្រុងហូជីមិញ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ពិតជាមានកិត្តិយសណាស់។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ការរៀបចំព្យុហយាត្រាទ្រង់ទ្រាយធំ និងការអញ្ជើញកងទ័ពមកពីប្រទេសផ្សេងៗចូលរួមព្យុហយាត្រានេះ មិនត្រឹមតែជាសកម្មភាពការបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសារនយោបាយដ៏សំខាន់របស់ប្រទេសជិតខាង ដោយហេតុនោះបញ្ជាក់ពីកម្លាំងរឹងមាំរបស់កងទ័ពប្រជាជនវៀតណាម ប្រជាជន និងប្រទេសវៀតណាមទៀតផង៕

បកប្រែដោយ Huyen Trang