អញ្ជើញចូលរួមមានវត្តមាន លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ; អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ  វីរៈអ្នកម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈបុរសពលកម្ម នាយឧត្តមសេនីយ  តំណាងអង្គការនយោបាយ សហជីព និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍។

ខាងភ្ញៀវអន្តរជាតិមាន លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ; សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា; អនុប្រធានាធិបតីគុយបា Salvador Valdes Mesa; អនុប្រធាន Duma ជាតិនៃសាធារណរដ្ឋបេឡារុស្ស Ipatau Vadzim; រដ្ឋមន្ត្រីក្រសួងកិច្ចការបុគ្គលិកយោធានៃប្រទេសចិន; តំណាងគណបក្សនយោបាយនៃប្រទេសជាច្រើន ឯកអគ្គរដ្ឋទូត ប្រធានទីភ្នាក់ងារតំណាង អង្គការអន្តរជាតិ; មិត្តភក្តិអន្តរជាតិជាច្រើនធ្លាប់គាំទ្រប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ។

មុនពេលប្រារព្វពិធី គឺកម្មវិធីសិល្បៈមានការសម្ដែងពិសេសៗជាច្រើន។ ការសម្តែងស្គរជាមួយប្រធានបទ “បទចម្រៀងវីរភាពនៃជ័យជំនះទាំងស្រុង” សម្តែងដោយវិទ្យាស្ថាន​ប្រជាជន ដែលមានស្គរជាង ៨០០ គ្រប់ប្រភេទ; ការសម្តែងរួមមានរបាំកាំភ្លើង ក្រោមប្រធានបទ “ប្រទេសពោរពេញដោយភាពរីករាយ” សិល្បៈសម្តែងដោយក្រុមពិធីការយោធា និងការសម្តែងសិល្បៈដោយសិល្បករមកពីទីក្រុងហូជីមិញ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

នៅវេលាម៉ោង ៧:០០ ព្រឹក កម្មវិធីអបអរសាទរជាផ្លូវការបានចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ។ ក្នុងពេលជាមួយគ្នានោះ នៅកំពង់ផែ Bach Dang កាំភ្លើងធំបានបាញ់ ២១ គ្រាប់ អមដោយសម្លេងភ្លេងជាតិវៀតណាម។ បន្ទាប់មក លោក To Lam អគ្គលេខាបក្ស  អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស  អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ

ថ្លែងសុន្ទរកថាក្នុងពិធី លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖ ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាព្រឹត្តិការដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដោយបញ្ចប់រយៈពេល ៣០ ឆ្នាំនៃការតស៊ូដើម្បីឯករាជ្យ សេរីភាព និងការបង្រួបបង្រួមជាតិ។ នេះជាជ័យជម្នះដ៏ធំធេងនៃស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត និងសេចក្តីប្រាថ្នាចង់បានឯករាជ្យជាតិរបស់ប្រជាជនវៀតណាម។

លោក To Lam អគ្គលេខាបក្ស  បានថ្លែងអំណរគុណចំពោះគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ ហើយចងចាំជារៀងរហូត និងដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់ថ្នាក់ដឹកនាំបដិវត្តន៍មុនៗ យុទ្ធជនពលី វីរអ្នក​ម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនរងរបួស គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ ព្រមទាំងកម្លាំងប្រដាប់អាវុធប្រជាជននិងប្រជាជនទូទាំងប្រទេស ក៏ដូចជាជនវៀតណាមនៅក្រៅប្រទេស ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមជាតិ។ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណចំពោះមិត្តអន្តរជាតិ កម្លាំងរីកចម្រើន និងប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក ដែលបានជួយឧបត្ថម្ភ និងជំនួយដ៏ធំធេងចំពោះបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិរបស់ប្រជាជនវៀតណាម

leftcenterrightdel
 
leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ​វៀត​ណាម  លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  និងប្រតិភូ​អញ្ជើញ​​ចូលរួម​ក្នុង​ពិធី​
leftcenterrightdel
ប្រតិភូអញ្ជើញ​គោរព​ទង់ជាតិក្នុង​ពិធី
leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រតិភូអន្តរជាតិ អញ្ជើញ​ចូលរួមពិធី
leftcenterrightdel
ប្រតិភូអញ្ជើញ​ចូល​រួម​ពិធី

ក្នុងពិធីនេះ ដោយទទួលស្គាល់នូវស្នាដៃឆ្នើម និងការរួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក To Lam អគ្គលេខាបក្ស បានប្រគល់កិត្តិនាម “វីរពលកម្ម” ជូនគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។

នៅផ្លូវ Le Duan (ខណ្ឌលេខ ១ ទីក្រុងហូជីមិញ) ដង្ហែក្បួនព្យុហយាត្រាយ៉ាងឱឡារិកបានប្រព្រឹត្តទៅដោយមានការចូលរួមពីមនុស្ស ១៣០០០ នាក់ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ មហាជន និងកងកម្លាំងកងទ័ពអន្តរជាតិ។ ដង្ហែក្បួនព្យុហយាត្រាមានការចូលរួមរបស់កងកម្លាំងកងទ័ពមកពីប្រទេសជិតខាងដូចជា ចិន ឡាវ និងកម្ពុជា បានបង្ហាញពីគោលនយោបាយការបរទេសការពារជាតិរបស់វៀតណាម ស្មារតីសាមគ្គីភាពអន្តរជាតិ និងការវាយតម្លៃខ្ពស់ចំពោះការគាំទ្រ សាមគ្គីភាព និងជំនួយរបស់មិត្តអន្តរជាតិ។

leftcenterrightdel
 

 

leftcenterrightdel
 

 

leftcenterrightdel
 

 

leftcenterrightdel
 

 

leftcenterrightdel
 
leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ គឺជាឱកាសមួយសម្រាប់ប្រទេសទាំងមូលរំលឹកឡើងវិញនូវទំព័រវីរភាពនៃប្រវត្តិសាស្ត្រប្រទេសជាតិ  ព្រមទាំងលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល លើកកំពស់វីរភាពបដិវត្តន៍ និងស្មារតីប្តេជ្ញាតស៊ូយកឈ្នះ សេចក្តីប្រាថ្នាអភិវឌ្ឍប្រទេសឱ្យកាន់រីកចម្រើន វិបុលភាព និងសុភមង្គល។

បកប្រែដោយ Duy Hoan