មនោសញ្ចេតនាល្អនោះត្រូវបានបង្កើតឡើង និងរក្សាទុកជាច្រើនជំនាន់មកនេះ។ វាមិនត្រឹមតែត្រូវបានបង្ហាញនៅក្នុងការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្តនៅក្នុងដំណើរនៃការកសាងមាតុភូមិផងដែរ។

រួបរួមគ្នាប្រឆាំងនឹងសត្រូវឈ្លានពាន

ក្នុងខែមេសានេះ បរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរគ្របដណ្តប់នៅគ្រប់ភូមិឃុំហើយ។ នៅវត្ត Ta Ot (ស្រុក Cau Ke ខេត្ត Tra Vinh) សំឡេងនៃភ្លេងពិណពាទ្យតែងតែបន្លឺឡើង។ ចាស់ព្រឹទ្ធាចារ្យបួងសួងសុំពរជ័យ ចំណែកយុវជនយុវនារីចូលរួមរាំលេងកម្សាន្តសប្បាយ លាយឡំជាមួយក្លិនក្រអូបនៃគ្រឿងក្រអូប ផ្កាស្រស់ និងម្ហូបអារហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរ បង្កើតជារូបភាពមួយពោរពេញទៅដោយប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំ។

leftcenterrightdel
កម្មាភិបាល យុទ្ធជន នៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ជួយប្រជាជនសាងសង់ផ្ទះក្នុងកម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រៃណីនៃជនជាតិខ្មែរ 

ចំពេលបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរនេះ អតីតយុទ្ធជន Thach Phia នៅឃុំ Chau Dien ស្រុក Cau Ke បានរំឮកថា “ក្នុងអំឡុងពេលនៃការតស៊ូប្រយុទ្ធ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរមិនមានភាពសប្បាយរីករាយដូចពេលនេះទេ នាគ្រានោះមានតែសម្លែងនៃគ្រាប់បែក គ្រាប់កាំភ្លើង និងការយំសោក នៅពេលមាតុភូមិ និងជនរួមជាតិត្រូវបានវាយបំផ្លាញ និងសម្លាប់ដោយសត្រូវ។

ទោះជាយ៉ាងនេះក្តី ពួកស្រូវបានបន្ទោសទៅលើបដិវត្តន៍ ប្រើល្បិចបំភ្លៃក្នុងបំណងបំបែកបំបាក់ផែនមហាសាមគ្គីជាតិ ធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើបក្ស និងលោកអ៊ំហូ ដើម្បីបន្ថយការជួយគាំទ្រទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ការតស៊ូប្រយុទ្ធរបស់ប្រទេសជាតិ។ ប៉ុន្តែចរិតដ៏កាចសាហាវរបស់សត្រូវមិនអាចប៉ះពាល់ដល់គោលដៅតស៊ូប្រយុទ្ធដើម្បីសន្តិភាព ឯករាជ្យ និងការបង្រួបបង្រួមជាតិរបស់បក្សឡើយ។ ដោយដឹងពីគោលដៅនេះរបស់បក្ស បងប្អូនជនជាតិខ្មែរនៅតែរក្សាជំនឿរបស់ខ្លួន ព្រះសង្ឃ និងពុទ្ធសាសនិកជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រការតស៊ូប្រយុទ្ធ។ វត្ត Ta Ot មានព្រះសង្ឃជាង ៥០ អង្គ បានលាចាកសិក្ខាបទ និងស្មគ្រ័ចិត្តចូលបំរើកងទ័ព តស៊ូប្រយុទ្ធនឹងសត្រូវ ក្លាយជាគំរូល្អដើម្បីបងប្អូនជនជាតិខ្មែរធ្វើតាម”។

ក្នុងអំឡុងសង្រ្គាមតស៊ូដើម្បីសង្គ្រោះប្រទេស វត្តរបស់ជនជាតិខ្មែរជាច្រើនបានក្លាយជាកន្លែងលាក់ខ្លួនរបស់កម្លាំងបដិវត្តន៍ និងជាកន្លែងផ្តើមការតស៊ូនយោបាយរបស់ជនរួមជាតិខ្មែរ។ បើតាមលោក Dien Von អនុប្រធានគណៈកម្មការវត្ត Tra Tim ខេត្ត Soc Trang បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យប្រពៃណីនីមួយៗ ពុទ្ធសាសនិកមកពីគ្រប់ទិសទី នាំគ្នាទៅវត្ត ដើម្បីថ្វាយបង្គំព្រះពុទ្ធ ហើយនិងផ្តល់គ្រឿងឧបភោគ បរិភោគដល់កម្លាំងបដិវត្តន៍ និងស្តាប់កម្មាភិបាលឃោសនាផ្សព្វផ្សាយអំពីមាគ៌ាតស៊ូប្រយុទ្ធរបស់បក្ស។ ចាប់តាំងពីពេលនោះមក បាតុកម្មជាច្រើនត្រូវបានរៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងគោលនយោបាយគាបសង្កត់របស់សត្រូវ ទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។

លោក Dien Von ចែករំលែកថា ជាពិសេសនៅឆ្នាំ ១៩៦៨ នៅពេលដែលសត្រូវមានបំណងពង្រីកព្រលានយន្តហោះ និងបង្កើនកម្លាំងទ័ពជើងអាកាស ដើម្បី​វាយប្រហារមូលដ្ឋានបដិវត្តន៍ និងបង្ក្រាបចលនាបដិវត្តន៍របស់កងទ័ព និងប្រជាជនយើងនៅក្នុងខេត្ត Soc Trang និងភាគខាងលិចនៃភូមិភាគខាងត្បូងវៀតណាមនោះ ពួកគេ​​បានបង្ខំ​​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​រុះរើ​វត្ត​ទៅ​កន្លែង​ផ្សេង។ ប៉ុន្តែដោយការតាំងចិត្ត «មិនផ្លាស់ទីទោះជាមួយអ៊ីញទេ» ព្រះសង្ឃ និងពុទ្ធសាសនិកជនបានតស៊ូរទោះជាស្លាប់ក៏ដោយ តស៊ូមិនឲ្យពួកសត្រូវអនុវត្តផែនការរបស់វា បើទោះបីជាសត្រូវគម្រាមកំហែងបង្ក្រាប ថែមទាំងទម្លាក់គ្រាប់បែកលើវត្តក្នុងបំណងកម្ទេចឆន្ទៈរបស់ប្រជាពលរដ្ឋក៏ដោយ។ វត្តមានរបស់វត្តបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបដិវត្តន៍ក្នុងការរៀបចំការវាយលុក និងការវាយឆ្មក់លើអាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សត្រូវ។

រួមគ្នាកសាងមាតុភូមិ

ដើម្បីជួយកងទ័ព ប្រជាជនមិនខ្វល់ពីគ្រោះថ្នាក់ទេ ដោយបានចិញ្ចឹម និងការពារកងទ័ព។ កងទ័ពលះបង់ទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីឯករាជ្យ សេរីភាព និងភាពរុងរឿងរបស់ប្រជាជន... មិនថាក្នុងសម័យសង្រ្គាម ឬក្នុងសម័យសន្តិភាពទេ មនោសញ្ចេតនានោះតែងតែជាប្រភពដែលភ្ជាប់រវាងកងទ័ព និងប្រជាជន។ កម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរ គឺជាការបង្ហាញជាក់ស្តែងពីមនោសញ្ចេតនាពោខាងលើនោះ។ ជារៀងរាល់ខែមេសា ភូមិឃុំមានភាពសប្បាយរីករាយ ដោយសារមានកងទ័ពចុះជួយប្រជាពលរដ្ឋសាងសង់ផ្ទះ ផ្លូវថ្នល់ ស្ពាន...

ក្នុងនាមជាអ្នកទទួលបានផ្ទះមួយខ្នងក្នុងកម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីរបស់ខេត្ត Kien Giang នៃឆ្នាំនេះ លោក Danh Hong រស់នៅឃុំ Ban Thach ស្រុក Giong Rieng បានចែករំលឹកថា ផ្ទះចាស់របស់គ្រួសារខ្ញុំទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលមានកម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រៃណីនៃជនជាតិខ្មែរឆ្នាំ២០២៥ នោះ គ្រួសារខ្ញុំត្រូវបានឧបត្ថម្ភថវិកាចំនួន ៥០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី អាជ្ញាធរមូលដ្ឋាន កម្មាភិបាល និងយុទ្ធជនបានរួមគ្នាជួយសាងសង់ផ្ទះជូនគ្រួសារខ្ញុំ។ ក្តីសុបិនរបស់គ្រួសារខ្ញុំបានក្លាយជាការពិត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរឆ្នាំនេះ គ្រួសារខ្ញុំស្វាគន៍បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅ សម្បូរសប្បាយជាងឆ្នាំមុន។

ដូចគ្នានេះដែរ ភាពសប្បាយរីករាយរបស់ប្រជាជននៅឃុំ Tra Con ស្រុក Tra On ខេត្ត Vinh Long ត្រូវបានកើនឡើងទ្វេដង នៅពេលដែលផ្លូវប្រវែងជិត ១.៥ គីឡូម៉ែត្រនៅភូមិ Ngai Lo A ភូមិ Ron ត្រូវបានចាក់បេតុងកៅស៊ូ ហើយបានដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើពន្លឺព្រះអាទិត្យ។ លោក Thach Truong រស់នៅឃុំ Tra Con ឲ្យដឹងថា កន្លងមក រដ្ឋបានយកចិត្តទុកដាក់ និងជួយបងប្អូនជនរួមជាតិខ្មែរ អំពីគោលនយោបាយខ្ចីប្រាក់កម្ចីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សាងសង់ផ្ទះ ផ្លូវ និងដំឡើង​អំពូលភ្លើងបំភ្លឺផ្លូវ... ដូច្នេះនៅទីនេះមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។ ចាប់តាំងពីមានកម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីនៃជនជាតិខ្មែរនោះ កងទ័ពបានចុះជួយប្រជាពលរដ្ឋសាងសង់ផ្លូវ និងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ អាស្រ័យ​លើ​នេះការធ្វើដំណើរកាន់តែងាយស្រួលជាង។

កម្មវិធីកងទ័ពនិងប្រជាជនស្វាគមន៍បុណ្យចូលឆ្នាំថ្មីបានក្លាយទៅជា "ចំណុចពិសេស" ជាសម្រស់ប្រពៃណីនៃយោធភូមិភាគទី៩ តាំងពីយូរលង់មកហើយ។ ទីតាំងដែលរៀបចំកម្មវិធីនេះមិនត្រឹមតែជាកន្លែងដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនប៉ុណ្ណោះទេ ថែមទាំងនៅតាមមូលដ្ឋានបដិវត្តន៍ទៀតផង។ តាមរយៈកម្មវិធី យើងមានឱកាសអនុវត្តការងារតបស្នងសងគុណ និងធានាសន្តិសុខសង្គម... រួមជាមួយប្រជាជនដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីដ៏រីករាយ និងកក់ក្តៅ ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងកសាង "ខឿនការពារជាតិដោយប្រជាជន" កាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Duy Hoan