បញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ នៅទីក្រុងហូជីមិញ
កប.អនឡាញ - ក្នុងបរិយាកាសសប្បាយរីករាយ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥ នាថ្ងៃទី១០ ខែមេសា នៅទីក្រុងហូជីមិញ ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ ដឹកនាំដោយលោកវរសេនីយ៍ឯក Thai Thanh Duc អនុប្រធាននយោបាយយោធភូមិភាគ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅវត្តចន្ទរង្សី និងវត្តពោធិវង្ស។
ក្នុងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ លោកវរសេនីយ៍ឯក Thai Thanh Duc បានជូនពរព្រះតេជគុណ Danh Lung ព្រះចៅអធិការវត្តចន្ទរង្សី ព្រះមហាថេរៈ Tang Ngoc An ព្រះចៅអធិការវត្តពោធិវង្ស ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់នៃវត្តចន្ទរង្សី និងវត្តពោធិវង្ស ទទួលបាននូវសេចក្ដីសុខ សេចក្តីសប្បាយរីករាយ និងសុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥។
    |
 |
ក្រុមបេសកកម្មយោធភូមិភាគទី៧ និងជូនពរឆ្នាំថ្មីនៅវត្តចន្ទរង្សី |
លោកអនុប្រធាននយោបាយយោធាភូមិភាគ សង្ឃឹមថា នាពេលខាងមុខ ព្រះតេជព្រះគុណ ព្រះមហាថេរៈ ព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរទាំងអស់ នឹងលើកតម្កើងប្រពៃណីមហាសាមគ្គីជាតិ តួនាទីនៃអ្នកមានប្រជាប្រិយភាព ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងការកសាងជនបទថ្មី រួមជាមួយនឹងប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមយ៉ាងសកម្មក្នុងសង្គមកិច្ច រក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជម្នះការលំបាក សិក្សា និងបង្កបង្កើនផលយ៉ាងសកម្ម កសាងជីវភាពរស់កាន់តែរីកសុខដុមរមនា។
ព្រះតេជគុណ Danh Lung និង ព្រះមហាថេរៈ Tang Ngoc An បានសម្តែងនូវសេចក្តីរីករាយ និងកិត្តិយសដែលបានទទួលក្រុមបេសកកម្មយោធភូមិភាគទី ៧ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ព្រមទាំង ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់ដ៏មានតម្លនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ ហើយបញ្ជាក់ថា ព្រះតេជព្រះគុណ ព្រះមហាថេរៈ ព្រះសង្ឃ ពុទ្ធបរិស័ទនៅវត្តចន្ទរង្សី និងវត្តពោធិវង្ស តែងតែគោរពតាមគោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាបំពេញភារកិច្ចណែនាំពុទ្ធសាសនិក និងជនរួមជាតិខ្មែរ រក្សា និងលើកតម្កើងវប្បធម៌នៃប្រទេសជាតិ ហើយចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចូលរួមបំពេញភារកិច្ចការពារជាតិ និងសន្តិសុខ រួមចំណែកកសាងប្រទេស និងទីក្រុងហូជីមិញឲ្យកាន់តែរីកចម្រើន៕
បកប្រែដោយ Thuy Anh