leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ថ្លែងក្នុងកម្មវិធី លោកស្រី Tran Hoai Minh អនុប្រធានគណៈរណសិរ្សយុវជននៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសង្កត់ធ្ងន់ថា នាពេលកន្លងមក មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាម បានអនុវត្តកម្មវិធីនិងទម្រង់ជាក់ស្តែងជាច្រើន ដើម្បីលើកកំពស់តួនាទី និងគាំទ្រការអភិវឌ្ឍរបស់ក្រុមបញ្ញវន្តវ័យក្មេង រួមមានការបង្កើតបណ្តាញបញ្ញវន្តវ័យក្មេងវៀតណាមសកល និងរៀបចំវេទិកាបញ្ញវន្តវ័យក្មេងវៀតណាមជាសកលជារៀងរាល់ឆ្នាំ ដែលប្រមូលផ្តុំយុវជនវៀតណាមឆ្នើមចំនួន ២០០ នាក់ មកពី ២១ ប្រទេស ដែលតំណាងឱ្យ ៥២ មុខជំនាញផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ ពានរង្វាន់ភូគោលមាស បានក្លាយជាស្ពានតភ្ជាប់ ហើយជាការលើកតម្កើងសក្តិសមសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើមរាប់រយនាក់ ដែលជាគំរូលេចធ្លោរបស់វៀតណាមក្នុងសម័យសមាហរណកម្ម និងផ្លាស់ថ្មី។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចសន្ទនា ក្រោមប្រធានបទ “ការងាររួបរួមគ្នា ប្រមូលផ្តុំក្រុមបញ្ញវន្តវ័យក្មេង”

នាពេលខាងមុខ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនឹងបន្តជំរុញការផ្លាស់ថ្មីនូវខ្លឹមសារ និងវិធីសាស្រ្តដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងាររួបរួមគ្នា ប្រមូលផ្តុំក្រុមបញ្ញវន្តវ័យក្មេង និងបង្កើតបរិយាកាសល្អសម្រាប់ទេពកោសល្យវ័យក្មេងចូលរួមកាន់តែច្រើន ជាពិសេសលើវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ សុខាភិបាលជាដើម។

ប្រតិភូយុវជនចិន ឲ្យដឹងថា ឧត្តមគតិ និងក្ដីទុកចិត្ដក្លាយជា “កុងតាក់មេ” ដែលជួយយុវជន ជាពិសេសក្រុមបញ្ញវន្តវ័យក្មេងមានភាពចាស់ទុំ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ដូច្នេះ កិច្ចការស្នូលមួយក្នុងចំណោមការងារស្នូលទាំងឡាយនៃសម្ព័ន្ធយុវជនកុម្មុយនិស្តចិន គឺបង្កើនការងារតម្រង់ទិសសតិអារម្មណ៍ ពង្រឹងមូលដ្ឋានគ្រឹះនៃឧត្តមគតិបដិវត្តន៍ និងកសាងទំនុកចិត្តដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ព្រមទាំងជំរុញការកសាងមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រឌិត និងការចាប់ផ្ដើមអាជីវកម្ម។

បកប្រែដោយ Pham Diep