នេះគឺជាការអះអាងរបស់ថ្នាក់ដឹកនាំទីក្រុងក្នុងសន្និសីទវិទ្យាសាស្ត្រ “ទីក្រុងហូជីមិញ - ៥០ឆ្នាំនៃការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១១ មេសា នៅទីក្រុងហូជីមិញ។

លោកបណ្ឌិត Dao Minh Hong ប្រធានដេប៉ាដឺម៉ង់ទំនាក់ទំនងអន្តរជាតិ - សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃទីក្រុងហូជីមិញ ឱ្យដឹងថាចាប់តាំងពីឆ្នាំ ២០០០ មកទល់បច្ចុប្បន្ននេះ ទីក្រុងបានបញ្ជាក់អំពីកិត្យានុភាព និងតួនាទីឈានមុខគេក្នុងសកម្មភាពកិច្ចការបរទេសរបស់ខ្លួនដោយមានប្រពៃណីត្រួសត្រាយផ្លូវ មានភាពស្វាហាប់ និងហ៊ានគិតហ៊ានធ្វើ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ nhandan.vn)

លោកបណ្ឌិត Dao Minh Hong បានឲ្យដឹងថា៖ “លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានកំណត់ឲ្យទីក្រុងហូជីមិញត្រូវតែជាទីក្រុងនៃបច្ចេកវិទ្យា ទីក្រុងឆ្លាតវៃ ទីក្រុងអភិវឌ្ឍបៃតង និងអភិវឌ្ឍប្រកបដោយចីរភាព។ ឥឡូវនេះ ការងារកិច្ចការបរទេសរបស់យើងនឹងមិនត្រឹមតែស្ថិតក្នុងចំណោមបណ្តាញសំខាន់ៗនៃទំនាក់ទំនងការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ការទូតនយោបាយ និងការទូតរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបានចូលរួមសកម្មភាពថ្មីៗ ដូចជាការទូតបច្ចេកវិទ្យា ការទូតប្រកបដោយនិរន្តរភាព ការទូតបៃតង និងការទូតអប់រំ។ ហើយនៅពេលដែលមានសាខាច្រើនក្នុងកិច្ចការបរទេស តើយើងមានបុគ្គលិកដែលអាចឆ្លើយតប និងអនុវត្តជំនាញឯកទេសភ្លាមៗដែរទេ”៕

បកប្រែដោយ Thanh Cong