នៅក្នុងកម្មវិធី “ជួយសិស្សទៅសាលារៀន” ប៉ុស្តិ៍ការពារព្រំដែន Phu My បានផ្តល់ថវិកាចំនួន ១.៥ លានដុង ដល់សិស្សម្នាក់ៗ។ ការរៀបចំផ្តល់អំណោយ និងការជួយឧបត្ថម្ភដល់សិស្សានុសិស្សកម្ពុជាត្រូវបានរៀបចំនៅបង្គោលព្រំដែនគោកលេខ ៣០៤/៨ ភូមិ Tra Pho ឃុំ Phu My ស្រុក Giang Thanh។

leftcenterrightdel
សមាគមសម្ព័ន្ធនារីស្រុក Giang Thanh ប្រគល់ឧបករណ៍សិក្សាជាច្រើនដល់សិស្សានុសិស្សកម្ពុជា (រូបថត៖ ប៉ុស្តិ៍ការពារព្រំដែន Phu My)

យោងតាមប្រធានប៉ុស្តិ៍ការពារព្រំដែន Phu My សិស្សានុសិស្សទាំង ៩ នាក់នេះ មានស្ថានភាពលំបាក ក្នុងកម្មវិធី “ជួយសិស្សទៅសាលារៀន” ដែលអង្គភាពអនុវត្ត កាលពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន ដោយទទួលបានប្រាក់ឧបត្ថម្ភ ៥០ ម៉ឺនដុង/ខែ សម្រាប់សិស្សម្នាក់ៗ។

ជាក់ស្តែង រៀងរាល់ត្រីមាស ប៉ុស្តិ៍ការពារព្រំដែន Phu My សម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ជួយឱ្យពួកគេមានលក្ខខណ្ឌក្នុងការទៅសាលារៀន។

យោងតាមប្រធានប៉ុស្តិ៍ការពារព្រំដែន Phu My កម្មវិធីក៏មានគោលបំណងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរនៃព្រំដែនវៀតណាម-កម្ពុជា ដោយហេតុនោះ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ៕

បកប្រែដោយ Thanh Cong