នៅទីកន្លែងទៅទស្សនា លោក Dao Ngoc Dung បានស្នើឱ្យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង Can Tho បន្តដើរតួនាទីដ៏ល្អជាស្ពានរវាងបក្ស និងរដ្ឋ ដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធសាសនិកជនជនជាតិខ្មែរ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកសាងផែនមហាសាមគ្គីជនជាតិ រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង អរិយធម៌ និងវិបុលភាព។

leftcenterrightdel
លោក Dao Ngoc Dung ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសមាគមព្រះសង្ឃសមាគ្គីស្នេហាជាតិនៅទីក្រុង Can Tho (រូបថត៖ baocantho.com.vn)

ក្នុងឱកាសនេះ លោក Dao Ngoc Dung បានប្រគល់អំណោយដល់អ្នកមានប្រជាប្រិយភាពជនជាតិខ្មែរចំនួន ៣០ នាក់ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន ១០ គ្រួសារនៅខ័ណ្ឌ O Mon និងខ័ណ្ឌ Co Do ហើយចូលរួមពិធីសម្ពោធផ្ទះថ្មីរបស់លោកស្រី Lieu Thi Vang នៅភូមិ Thoi Hiep ទីរួមស្រុក Thoi Lai ស្រុក Thoi Lai ផងដែរ៕

តាម vovworld.vn