នៅក្នុងជំនួប លោក To Lam  អគ្គលេខាបក្ស បានអះអាងថា បក្ស និងរដ្ឋវៀតណាម យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិកមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពស្របតាមច្បាប់របស់វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឲ្យសាជីវកម្មរក្សា និងបង្កើនការវិនិយោគក្នុងគម្រោងដែលកំពុងដំណើរការ ទន្ទឹមនឹងនោះ ពង្រីកទៅក្នុងវិស័យដែលអង្គភាពអាជីវកម្មអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពលថ្មី និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Jeffrey Perlman អគ្គនាយកនៃសាជីវកម្ម Warburg Pincus

លោក To Lam  អគ្គលេខាបក្ស ក៏បានថ្លែងអំណរគុណចំពោះសាជីវកម្ម និងអង្គភាពអាជីវកម្មអាមេរិកដែលបានរួមដំណើរ និងគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហាពន្ធដាររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្សបានស្នើឲ្យលោក Jeff Perlman និងសហគ្រាសអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម បន្តគាំទ្រ និងមានសំឡេង ដើម្បីឲ្យការចរចាទ្វេភាគីសម្រេចបានលទ្ធផលឆាប់ៗ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និរន្តរភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Jeffrey Perlman អគ្គនាយកនៃសាជីវកម្ម Warburg Pincus

រីឯលោក Jeffrey Perlman បានអះអាងថា សាជីវកម្ម Warburg Pincus នឹងបន្តគាំទ្រ និងប្រឹក្សាយោបល់ដល់ក្រសួង ស្ថាប័ននានារបស់វៀតណាមអំពីដំណោះស្រាយពន្ធដារដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក៕

បកប្រែដោយ Thanh Cong