ជូនពរឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា ជនរួមជាតិខ្មែរជាង ១.៣ លាននាក់ពិតជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្លុកមហាសាមគ្គីភាពជាតិទាំងមូលទេ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ បក្ស និងរដ្ឋ ជានិច្ចកាលកំណត់ការងារជនជាតិ និងសាសនា ជាបញ្ហាយុទ្ធសាស្ត្រជាមូលដ្ឋាន យូរអង្វែង និងបន្ទាន់ ហើយជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ហើយត្រូវតែទទួលបានការយកចិត្តទុកដាក់ ការដឹកនាំយ៉ាងជិតស្និទ្ធតាមគោលនយោបាយជាប់លាប់ "គ្រប់ជនជាតិទាំងអស់សមភាពគ្នា សាមគ្គី គោរព និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍរួមគ្នា"។

leftcenterrightdel
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ផ្ញើសារលិខិតអបអរសាទរដល់ជនរួមជាតិ និងព្រះសង្ឃជនជាតិខ្មែរ (រូបថត៖ baochinhphu.vn)

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានាបន្តផ្តល់អាទិភាពលើធនធានសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិខ្មែរ ដែលក្នុងនោះផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ និងវប្បធម៌ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៍ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ បង្កើនការលើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាព អ្នកមុខអ្នកការ បញ្ញវន្ត និងគំរូល្អលេចធ្លោក្នុងចំណោមជនរួមជាតិខ្មែរ បំផុសស្មារតីជឿជាក់លើខ្លួនឯង ខ្លួនទីពឹងខ្លួន និងមានមោទនភាពចំពោះប្រទេសជាតិក្នុងសហគមន៍ជនរួមជាតិខ្មែរ រួមចំណែកបង្កើតកម្លាំងទូទៅនៃប្លុកសាមគ្គីភាពជាតិទាំងមូលក្នុងយុគសម័យថ្មី។

លោកនាយករដ្ឋមន្ត្រីមានជំនឿថា ប្រជាពលរដ្ឋ និងព្រះសង្ឃជនរួមជាតិខ្មែរនឹងបន្តលើកកម្ពស់លក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណី ស្នេហាជាតិ ស្មារតីសាមគ្គីភាព ខិតខំប្រឡងប្រណាំងបង្កបង្កើនផល រួមចំណែកកសាងប្រទេសវៀតណាម “ប្រជាជនសម្បូរសប្បាយ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”៕

បកប្រែដោយ Huyen Trang