វៀតណាមលើកឡើងសំណើ ៥ ដើម្បីអាស៊ី ឆ្ពោះឈានទៅមុខយ៉ាងខ្លាំងក្លា
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣០ ខែឧសភា លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅកិច្ចប្រជុំអនាគតអាស៊ីលើកទី ៣០ ក្រោមប្រធានបទ “បញ្ហាប្រឈមរបស់អាស៊ីក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមលោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក និងស្មុគ្រស្មាញ ហើយលោកបានអះអាងថា ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះ អាស៊ីនៅតែមានកត្តា "ទីបង្អែក" គ្រប់គ្រាន់ដើម្បីជំនះទុក្ខលំបាកដូចដែលប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញ។
ដើម្បីឱ្យអាស៊ីឆ្ពោះឈានទៅមុខយ៉ាងខ្លាំងក្លា និងក្លាយជាកម្លាំងចលករដ៏សំខាន់ដឹកនាំកំណើនសេដ្ឋកិច្ចពិភពលោក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសំណើចំនួន៥ ដែលប្រទេសនានាត្រូវសម្របសម្រួលដើម្បីជំរុញនាពេលខាងមុខ។ ទី១ ត្រួសត្រាយក្នុង "ការផ្លាស់ថ្មី" យន្តការកិច្ចសហប្រតិបត្តិការពហុភាគី ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មសេរី ដោយផ្អែកលើគោលការណ៍ "ឈ្នះ-ឈ្នះ"។ ទី២ ត្រួសត្រាយក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ ទី៣ ត្រួសត្រាយក្នុងការជំរុញការអភិវឌ្ឍបរិយាប័ន្ន ដាក់ប្រជាជនជាមជ្ឈភាព គោលដៅ ប្រធានបទ និងកម្លាំងជំរុញនៃគោលនយោបាយទាំងអស់។ ទី៤ ត្រួសត្រាយក្នុងការបង្កើតទម្រង់សេដ្ឋកិច្ចថ្មី ជាពិសេសការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល។ ទី៥ ត្រួសត្រាយក្នុងការបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
    |
 |
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថានៅកិច្ចប្រជុំអនាគតអាស៊ីលើកទី ៣០ |
ឆ្លើយតបទៅនឹងសំណួរអំពីផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក ព្រមទាំង វាយតម្លៃចំពោះផលប៉ះពាល់លើការនាំចេញ ការទាក់ទាញការវិនិយោគបរទេស និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់លើគោលការណ៍ស្ងប់ស្ងាត់ បត់បែន និងសកម្មក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងទិសដៅដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកក៏បានអះអាងថា វៀតណាមកំពុងឆ្ពោះទៅការបញ្ចប់ការចរចាឱ្យបានឆាប់តាមដែលអាចធ្វើបានដោយទទួលបានលទ្ធផលល្អបំផុត៕
បកប្រែដោយ Huyen Trang