ការប្រារព្ធទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA
កប.អនឡាញ - នាថ្ងៃទី ២៩ ខែឧសភា (ម៉ោងក្នុងតំបន់) ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានប្រារព្ធយ៉ាងឱឡារិកនូវទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (ថ្ងៃទី ២៩ ឧសភា) ដោយមានការចូលរួមពីកងកម្លាំងរក្សាសន្តិភាពមកពីប្រទេសដែលបានចាត់បញ្ជូនកងទ័ព។
ក្រុមវិស្វកម្មលេខ៣ វៀតណាម រួមជាមួយក្រុមបេសកកម្មក្រសួងការពារប្រទេស និងក្រុមការងារនៃក្រសួងនគរបាលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្នុងក្របខ័ណ្ឌនៃពិធី ដូចជា ការក្បួនដង្ហែ ពិធីរំលឹកវិញ្ញាណក្ខន្ធ ការផ្លាស់ប្តូរម្ហូបអាហារ ការតាំងពិព័រណ៍រូបថត ឧទ្ទេសនាមអំពីលទ្ធផលលេចធ្លោនៃសកម្មភាពរបស់អង្គភាព។ល។
ស្តង់តាំងពិព័រណ៍របស់កងកម្លាំងវៀតណាមត្រូវបានតុបតែងយ៉ាងរស់រវើក ណែនាំអំពីវប្បធម៌ និងមុខម្ហូបជាតិ ទាក់ទាញភ្ញៀវ និងមិត្តភក្តិអន្តរជាតិជាច្រើន។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Robert Affram មេបញ្ជាការកងកម្លាំងយោធាស្ថានបេសកកម្ម UNISFA បានសង្កត់ធ្ងន់លើអត្ថន័យដ៏ជ្រាលជ្រៅនៃទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ លោកបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់កងកម្លាំងរក្សាសន្តិភាពទាំងអស់ដែលកំពុងធ្វើការនៅ Abyei។
    |
 |
តំណាងកងកម្លាំងនៃបណ្តាប្រទេសដែលចូលរួមក្នុងស្ថានបេសកកម្ម UNISFA ក្នុងពិធីនេះ |
លោកឧត្តមសេនីយ៍ត្រី Robert Affram បានវាយតម្លៃខ្ពស់ចំពោះការលះបង់ និងស្មារតីទទួលខុសត្រូវរបស់អង្គភាពយោធា ប៉ូលិស និងស៊ីវិលមកពីប្រទេសជាច្រើន ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សាស្ថិរភាព ការផ្តល់ជំនួយមនុស្សធម៌ និងការកសាងទំនុកចិត្តក្នុងចំណោមសហគមន៍ក្នុងតំបន់លំបាក និងជម្លោះ៖ "សមិទ្ធិផលដែលស្ថានបេសកកម្ម UNISFA សម្រេចបាន គឺជាលទ្ធផលនៃសាមគ្គីភាព និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងមកពីជុំវិញពិភពលោក - មនុស្សដែលមានឧត្តមគតិសន្តិភាព និងស្មារតីនៃការបម្រើអន្តរជាតិ។ យើងរួមគ្នាបន្តសរសេររឿងក្តីសង្ឃឹមសម្រាប់ Abyei"៕
បកប្រែដោយ Huyen Trang