អញ្ជើញចូលរួមកិច្ចប្រជុំ​មានលោកវរសេនីយ៍ឯក Thai Thanh Duc អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៧   អនុប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ និងលោក Marc E.Kkknapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម រួមទាំងលោកស្រី Susan Burns អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ និងតំណាងស្ថាប័ន និងអង្គភាពមួយចំនួនទៀតផង។ 

leftcenterrightdel
លោកវរសេនីយ៍ឯក Thai Thanh Duc អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ថ្លែងក្នុងកិច្ចប្រជុំ​
leftcenterrightdel
លោក Marc E.Kkknapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ​
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

វត្ថអនុស្សាវរីយ៍ចំនួន ១០ ដែលភាគីសហរដ្ឋអាមេរីកប្រគល់ជូនភាគីវៀតណាមរួមមាន ប័ណ្ឌសរសើរ  សៀវភៅកំណត់ហេតុសង្គ្រាម និងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់អតីតយុទ្ធជន  Ho Van Rang, Nghiem Sy thai, Vuong Van Le និងយុទ្ធជនពលី Nguyen Thi Ro, Duong Thi, Nguyen Phuoc Chinh, Nguyen Van Dao, Nguyen Thi Men, Duong Ngoc Buu, Le Tan Duc។

ទាំងនេះគឺជាវត្ថុអនុស្សាវរីយ៍ដែលអតីតយោធិនសហរដ្ឋអាមេរិកយកបានបន្ទាប់ពីការប្រយុទ្ធជាមួយកងទ័ពរំដោះនៅសមរភូមិ ហើយបាននាំយកទៅសហរដ្ឋអាមេរិកវិញ។ នាពេលថ្មីៗនេះ អាជ្ញាធរអាមេរិកបានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់​វៀតណាមបានកំណត់ព័ត៌មានរបស់ម្ចាស់វត្ថុអនុស្សាវរីយ៍ដើម្បីរៀបចំប្រគល់ឲ្យភាគីវៀតណាមវិញ ក្រោម​កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep