នៅក្នុងព្រឹត្ដិការណ៍នេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមបានកំណត់ការធ្វើសមាហរណកម្មដើម្បីតាមទាន់ និងឈានទៅមុខ ប៉ុន្តែការធ្វើសមាហរណកម្មមិនមែនត្រូវ​ធ្វើ​ដោយគ្រប់បែបយ៉ាង និងមិនពឹងពាក់នោះទេ ដែលត្រូវតែឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក និងចែក​រំលែក​ហានិភ័យរួម។ ការនាំចេញគឺជាកម្លាំងចលករសំខាន់ ប៉ុន្តែមិនមែនជាកម្លងចលករតែមួយគត់ទេ។ ការនាំចេញមិនត្រឹមតែទៅកាន់ទីផ្សារមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់ប្រទេស និងដៃគូទាំងអស់ក្នុងពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូចូលរួមព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn) 

វៀតណាមកំណត់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ - ជាពិសេសតាមរយៈ FTA - ជាច្រកសំខាន់មួយតភ្ជាប់វៀតណាមជាមួយពិភពលោក។ មកទល់នឹងពេលនេះ វៀតណាមបានចុះហត្ថលេខា និងអនុវត្ត FTA ចំនួន ១៧ ជាមួយដៃគូជាង ៦០ ដែលគ្របដណ្ដប់លើគ្រប់ទ្វីបទាំងអស់។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការប្រកួតប្រជែងដោយយុត្តិធម៌ និងឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា សន្ទស្សន៍ FTA Index គឺជាឧបករណ៍សំខាន់មួយដើម្បីជួយវាស់វែងកម្រិតនៃការអនុវត្ត និងទាញយក​ផលប្រយោជន៍​ពី​​ FTA របស់ខេត្ត​ក្រុង​ឡាយ​ តាមរយៈនោះ រួមចំណែកក្នុងការកសាងមូលដ្ឋានដើម្បី​រដ្ឋសភា រដ្ឋាភិបាល និងក្រសួង ស្ថាប័ន វាយតម្លៃយ៉ាងទូលំទូលាយអំពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងដំណើរការអនុវត្ត FTA ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមព្រឹត្ដិការណ៍

សន្ទស្សន៍ FTA Index  ក៏ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគោលនយោបាយគាំទ្រអាជីវកម្ម ដោយបង្ហាញពីការសម្របសម្រួលរវាងមជ្ឈិម និងមូលដ្ឋាននានា។ អាស្រ័យហេតុនេះ ស្ថាប័ននានាអាចបង្កើតគោលនយោបាយសមស្របដើម្បីទាញ​យក​ផល​ប្រយោជន៍ពី FTA ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងកាន់តែមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ច។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បន្ថែមថា ការទាញ​យកផល​ប្រយោជន៍ពី FTA ប្រកបដោយប្រសិទ្ធភាព គឺជាមធ្យោបាយដ៏សំខាន់ដើម្បីរក្សាកំណើន និងលើកកំពស់កិត្យានុភាពរបស់វៀតណាមក្នុងឆាកអន្តរជាតិ។ នេះមិនត្រឹមតែជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការចូលរួមចំណែករបស់ក្រសួង ស្ថាប័ន ខេត្តក្រុង សហគមន៍អាជីវកម្ម និងសមាគមឧស្សាហកម្មផងដែរ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្បបណ្តា​​​ស្ថាប័ន និងខេត្តក្រុង​នានា សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីសម្រេចសន្ទស្សន៍ FTA Index នេះ បម្រើឱ្យយុទ្ធសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មរយៈពេលវែងរបស់ប្រទេសជាតិ។ រដ្ឋាភិបាលនឹងបន្តជំរុញដំណោះស្រាយនានាដើម្បីទាញ​យក​ផល​​ប្រយោជន៍ជាអតិបរមាពី FTA នានា​ ដែលបានចុះហត្ថលេខា ព្រមទាំងលើកកម្ពស់គុណភាពនៃការអនុវត្តការសន្យា​លក្ខណៈ​អន្តរជាតិ បន្ត​ពង្រីកទីផ្សារ និងចុះហត្ថលេខាលើ FTA ថ្មី ជាមួយដៃគូដែលមានសក្តានុពល កីដូចជាធ្វើពិពិធកម្មទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

បកប្រែដោយ Pham Diep