អត្ថបទនោះបានបញ្ជាក់ថា ក្នុងសង្គ្រាមតស៊ូប្រឆាំងចក្រពត្តិនិយមអាមេរិកនៅវៀតណាមពីឆ្នាំ១៩៥៤ ដល់១៩៧៥ មនុស្សរាប់លាននាក់បានពលីជីវិត។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រទេសវៀតណាមមានការផ្លាស់ប្តូរជាច្រើន។ ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្ដូរថ្មីតាំងពីឆ្នាំ១៩៨៦ ត្រូវបានពិភពលោកកោតសរសើរ ដែលជារបត់ប្រវត្តិសាស្ត្រក្នុងការឈានចូលដំណាក់កាលសមាហរណកម្មរបស់វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (qdnd.vn)

រដ្ឋាភិបាលវៀតណាមបានសិក្សាស្រាវជ្រាវយ៉ាងសកម្ម ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ដំណើរការកំណែទម្រង់របស់វៀតណាមទទួលបានការយកចិត្តទុកដាក់ពីអ្នកស្រាវជ្រាវ អ្នកវិនិយោគ និងពាណិជ្ជករអន្តរជាតិ។ សហគមន៍អន្តរជាតិក៏ទទួលស្គាល់រយៈពេលជិត ៤០ ឆ្នាំនៃដំណើរការ "ផ្លាស់ប្ដូរថ្មី" ដែលធ្វើឲ្យវៀតណាមពីប្រទេសឱនថយដោយមានប្រជាជនជាង ៩០% ប្រកបរបរកសិកម្ម ក្លាយជាប្រទេសមានសេដ្ឋកិច្ចស្វាហាប់បំផុតនៅអាស៊ី។

អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមក៏បង្កើតទំនាក់ទំនងការបរទេស ពង្រីកសមាហរណកម្មអន្តរជាតិ និងជម្រុញឲ្យទំនាក់ទំនងទ្វេភាគី តំបន់ និងពហុភាគីកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូណេស៊ី ដែលជាប្រទេសជិតខាង សម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការឆ្លើយតបទៅនឹងស្ថានភាពពិភពលោកនាបច្ចុប្បន្ន។

នៅចុងបញ្ចប់នៃអត្ថបទ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា ការ “ផ្លាស់ប្ដូរថ្មី” និងវិធានការកំណែទម្រង់ជាវិជ្ជមានផ្សេងទៀតកំពុងនាំមកនូវប្រសិទ្ធភាពដ៏អស្ចារ្យដើម្បីជួយវៀតណាមអភិវឌ្ឍកាន់តែខ្លាំងឡើង៕

បកប្រែដោយ Thuy Anh