មានប្រសាសន៍នៅក្នុងសន្និសីទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ប្រសិនបើយុវជនខ្លាំង ប្រជាជាតិនឹងខ្លាំងដែរ ហើយត្រូវបង្កើតបរិយាកាសអំណោយផលសម្រាប់យុវជនចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ ដោយទស្សនៈថា “ចលនានីមួយៗត្រូវផ្សារភ្ជាប់ផលប្រយោជន៍បុគ្គលជាមួយផលប្រយោជន៍សមូហភាព ផលប្រយោជន៍ជាតិ ធានាភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន អង្គភាពអាជីវកម្ម ផលប្រយោជន៍នៅក្នុង និងក្រៅប្រទេស”។  បក្ស និងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់យុវជន ដោយចាត់ទុកយុវជនជាកត្តាស្នូល ត្រៀមខ្លួនជាស្រេចប្រគល់បេសកកម្មត្រួសត្រាយដល់យុវជនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។ 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិលើកទី ៧ របស់សិស្ស និងនិស្សិត

លោកនាយករដ្ឋមន្ត្រីមានបំណង និងជឿជាក់ថា ជាមួយនឹងក្តីប្រាថ្នា និងបញ្ញារបស់ខ្លួន សិស្ស និស្សិតសព្វថ្ងៃ និងយុវជនចំនួន ២០ លាននាក់ នឹងជាអ្នកត្រួសត្រាយ ចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យា ទទួលបន្ទុកនូវបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបង្កើតឋានៈរបស់វៀតណាមក្នុងយុគសម័យឌីជីថល នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងនៅលើពិភពលោកក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងខ្លាំងក្លា ការអភិវឌ្ឍប្រកបដោយភាពខ្លាំងមាំមួន អរិយធម៌ និងវិបុលភាពរបស់ប្រជាជាតិ៕

បកប្រែដោយ Huyen Trang